ម៉ែឪមិននៅផ្ទះ ចូលចាប់កូនក្រមុំគេរំលោភបានសម្រេច ជាប់ខ្នោះប៉ូលិស

ខេត្តកំពង់ស្ពឺ ៖  នគរបាល​ស្រុកឧត្តុង្គ បានឃាត់ខ្លួន យុវជន​ម្នាក់ ចាប់រំលោភ​ក្មេងស្រី កាលពី​វេលា​ម៉ោង ១១និង១០នាទី​ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុង​ភូមិ​ថ្មី​ទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

យុវជន​ល្មោភកាម​ដែល​ឃាត់ខ្លួន មានឈ្មោះ អ៉ី អ៉ី​ម អាយុ១៩ឆ្នាំ ជា​សិស្ស រស់នៅក្នុង ភូមិ​ថ្មី​ទំលាប់ ឃុំ​ចាន់​សែន ស្រុក​ឩ​ដុ​ង្គ ខេត្តកំពង់ស្ពឺ។ ចំណែក​ក្មេងស្រី​រងគ្រោះ មានឈ្មោះ (ហ ស ភ) អាយុ១៥ឆ្នាំ ជា​សិស្ស រស់នៅ​ក្នុងភូមិ ឃុំ ស្រុក​ជាមួយគ្នា។

មន្រី្តនគរបាលឧត្តុង្គ បានឲ្យដឹងថា បន្ទាប់ពី​ឪពុក​ក្មេងស្រី​ឈ្មោះ​អ៊ែ​ម សុខ​ហេង អាយុ៣៥ឆ្នាំ បានមក​ដាក់ពាក្យ​បណ្តឹង​ថា​នៅវេលា​ម៉ោង១០យប់ ថ្ងៃទី១០ខែកុម្ភៈ​ឆ្នាំ២០១៧ រូបលោក​មិនបាន នៅផ្ទះ​នោះ​ស្រាប់តែ យុវជន បាន​ចូលទៅ​ចាប់រំលោភ កូនស្រី​របស់លោកដល់ក្នុងផ្ទះ រហូតដល់​បានសម្រេច ថែមទាំង​គំរាម មិនអោយ​ប្រាប់ ឪពុកម្តាយ​ទៀតផង ។

ដោយ​ភ័យខ្លាច​នឹង​ការគំរាមកំហែង របស់​យុវជន​ល្មោភកាម​ខាងលើនេះ កូនស្រី​របស់លោក មិន​ហ៊ាន​ប្រាប់​អ្នកណា ទាំងអស់ លុះ​រំលង​បាន២ទៅ៣ថ្ងៃ ឪពុកម្តាយ​ឃើញ កូន​មាន​សភាព​ស្លេកស្លាំង ចេះតែ​មិន​សប្បាយចិត្ត ម្តាយ​ក៏​ហៅ​មក​សួរនាំ ទើប​ដឹង​រឿង​ក៏​នាំគ្នា មក​ដាក់​ពាក្យបណ្តឹង អោយ​នគរបាល​ឃាត់ខ្លួន យកមក​ផ្តន្ទាទោស តាមច្បាប់តែម្តងទៅ ៕

Leave a Reply

Your email address will not be published. Required fields are marked *