លួចឆ្លងដែនពីថៃចូលមកកម្ពុជាជាន់មីនដាច់ជើងរបួសធ្ងន់

0
50

 

ចេញផ្សាយ÷15.02.2021

បន្ទាយមានជ័យ÷ ពលករខ្មែរម្នាក់មកពីប្រទេសថៃបានលួចឆ្លងដែនចូលមកកម្ពុជា តាមច្រករបៀងដើមកកោះជាន់មីនសល់ពីសម័យសង្គ្រាមផ្ទុះរងរបួសធ្ងន់កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២១ឋិតនៅភូមិព្រៃគប់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សេចក្ដីរាយការណ៍ពីកម្លាំងការពារព្រំដែនខ្មែរ-ថៃប្រាប់ថាក្រោយពីកើតហេតុជនរងគ្រោះត្រូវបានកម្លាំងការពារព្រំដែនគោក៩១១ចូល
ទៅជួយសង្គ្រោះដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យដីថ្មីក្រុងប៉ោប៉ែត។
ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារនៅឡើយ៕
សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here