អង្វរចាំចូលស្តីដណ្តឹងសិនចាំរួមរ័ក ទ្រាំមិនបានចាប់រំលោភ ជាប់ខ្នោះប៉ូលិសល្មម

ស្វាយរៀង​៖នគរបាលស្រុកស្វាយទាបបានឃាត់ខ្លួន យុវជន​ម្នាក់ ​ តាម​ពាក្យ​បណ្ដឹង​ របស់​ក្រុម​គ្រួសារ​នារី​រងគ្រោះ​ ដោយ​ចោទ​ថា​ បាន​ចាប់​រំលោភ​រហូត​បាន​សម្រេច​ កាល​ពី​វេលា​ម៉ោង ​២​និង​៤០​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​កុម្ភះ ឆ្នាំ​២០១៧ ស្ថិត​ក្នុង​ភូមិ​អង្គតាមូ ឃុំ​មនោរម្យ​ ស្រុក​ស្វាយទាប។

យុវជន​សង្ស័យ ​មាន​​ឈ្មោះ ពៅ ឌីណា អាយុ​២៣​ឆ្នាំ មុខ​របរ​កម្មក​រ​រោងចក្រ មានទី​លំនៅ​ភូមិ​ស្វាយ​គយ ឃុំ​ពពែត ស្រុក​ស្វាយទាប រី​ឯ​នារី​រងគ្រោះ​ មាន​ឈ្មោះ ជ-ស-ស អាយុ​២២​ឆ្នាំ មុខ​របរ​កម្មការិនី​រោង​ចក្រ​ មាន​ទីលំនៅ​ភូមិ​ធ្លក​ សង្កាត់​ច្រក​ម្ទេស ក្រុងបាវិត ។

យ៉ាងណាជនសង្ស័យ​បាន​សារភាព ​​ថា រូប​គេ​មិន​បាន​ចាប់​រំលោភនាង​ទេ​ ការពិតពួកគេ​ស្រលាញ់​គ្នា​យូរ​ហើយ ។ នៅ​ថ្ងៃ​កើត​ហេតុ ​ខ្លួនគេ​បាន​និយាយ​សាង​សង​គ្នាដល់យប់ជ្រៅ​ បន្ទាប់​មក​មាន​អារម្មណ៍​ក៏​រួមរ័កគ្នាដោយស្ម័គ្រចិត្តដោយគ្មានអ្នណាបង្ខំអ្នណាឡៀយ។ចណែកនារី​រងគ្រោះ​វិញបាន​ប្រាប់​ថា ពេលនោះនាង​បាន​ប្រកែកមិនឲ្យរួមរ័កទេ ​ចាំឲ្យយុវជននេះ​ចូល​ស្ដី​សិន ប៉ុន្តែ​នៅ​តែ​មិន​ព្រម​ក៏​ធ្វើ​សកម្មភាព​រំលោភ​ទាល់តែបាន។

​ក្រោយ​មកសមត្ថកិច្ច​នគរបាល បាន​កសាង​សំណុំ​រឿង ​បញ្ជូន​ទៅ​អធិការ​នគរបាល ស្រុក​ស្វាយទាប​ ដើម្បីចាត់​ការ​តាម​ច្បាប់​៕សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *