ប៉ូលិសឈ្មោះ ហាក់ លី ប្រើហិង្សាក្នុងហាងខារ៉ាអូខេ ជំនោរមករា ព្រោះយកស្រីស្នេហ៍ទៅដេកមិនបាន?

0
143

ចេញផ្សាយ÷16.02.2021

ខេត្តព្រៃវែង៖ សមត្ថកិច្ចនគរបាល ស្រុកពារាំង កំពុងកសាងសំណុំរឿងបណ្តឹងម្ចាស់ហាង(KTVជំនោរមករា) ប្តឹងលោក ហាក់ លី ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់នៅក្រុងភ្នំពេញបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។
បើយោងតាមការបញ្ជាក់ពីលោក ឡុង ប៊ុនធឿន អធិការនគរបាលស្រុកពារាំងបានថ្លែងប្រាប់នៅល្ងាចទី១៥.០២.២០២១នេះថា មន្ត្រីជំនាញបានចុះធ្វើកំណត់ហេតុសាកសួរដើមចោទជាម្ចាស់ហាង(KTVជំនោរ មករា) រួមនិងសាក្សីរួចរាល់ហើយក្នុងករណីបក្ខពួក ដែលទៅផឹកស៊ីជាមួយឈ្មោះ ហាក់ លី ខណ:ឈ្មោះ ហាក់ លី ពុំបានមកចូលខ្លួនមកបំភ្លឺ។
លោកអធិការសង្កត់ធ្ងន់ថាបទល្មើសឃើញនឹងភ្នែកជាក់ស្ដែងពីកាមេរ៉ាសុវត្ថិភាពដែលលោកប៉ូលិស ហាក់ លី ប្រឈមនូវបទហិង្សាដោយចេតនា។

សូមជម្រាបថា នាឱកាសបុណ្យចូលឆ្នាំចិន កាលពីម៉ោង០០.៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងហាងKTV យីហោ (ជំនោរ.មករា) ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងមានក្រុមជនបង្កបង្ក៥នាក់បានចូលមកផឹកស៊ីច្រៀងKTVនៅក្នុងហាង«ជំនោរមករា»ដោយឱបថើបនារី ក្នុងហាងជាដៃគូអង្គុយកំដរចាក់ស្រាឱ្យ ខណៈជនដៃដល់ឈ្មោះ ហាក់ លី បានយកនារីឈ្មោះ(អាម៉ី)អង្គុយកំដរ។
លុះដល់ម៉ោងកើតហេតុ ស្រវឹងជោកជាំ ឱ្យធីបស្រីនិងគិតលុយរួច ឈ្មោះ ហាក់ លី (ជនបង្ក)កើតអារម្មណ៍ពុះកញ្ជ្រោល ចង់រួមភេទក៏បានបបួលនារីឈ្មោះ.អាម៉ី.ឱ្យទៅដេកជាមួយនៅផ្ទះសំណាក់ តែអាម៉ី បដិសេធ ប្រកែកមិនព្រមទៅដេកជាមួយឡើយ រួចបានគេចមកដេកផ្ទះបាត់។ករណីនេះបានធ្វើឱ្យឈ្មោះ ហាក់ លី ឈួលចុងច្រមុះ ក្រពុលមុខ ឡូឡានៅក្នុងហាងរួចវាយទាត់ធាក់សម្ភារៈ ទូទឹកកក.ក្នុងហាង» បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ!។
ខ៊
ឃើញដូច្នេះស្ដ្រីរងគ្រោះឈ្មោះ ឡោ សារុំ ជាម្ចាស់ហាងបានចេញមកសួរនាំស្រាប់តែឈ្មោះ ហាក់ លី ស្ទុះវ៉ៃឈ្មោះ ឡោ សារុំ ត្រូវ១ដៃចំកញ្ចឹងក.បណ្ដាលឱ្យរបួសជាំក.ហើយបន្តវ៉ៃសន្តិសុខជាច្រើនដៃថែមទៀត។
ឈ្មោះ ហាក់ លី បានប្រាប់ថា ខ្លួនជាប៉ូលិសនៅក្រុងភ្នំពេញធ្វើការធំ មានខ្នងបង្អែករឹងមាំជាថ្នាក់ដឹកនាំ ចង់បិទKTV ម៉ោងណាក៍បាន ទោះបាញ់បោះក៍គ្មាននរណាហ៊ានចាប់ខ្លួនដែរ។បន្ទាប់មកជនបង្កបានចូលបើកទ្វាររថយន្ត រួចដកកាំភ្លើងខ្លីអាម៉េ សំឡុតភ្ជង់ប្រុងបាញ់សម្លាប់ម្ចាស់ហាងចោលទៀតផង ។
ប្រភពដដែលបានឲ្យដឹងទៀតថាបន្ទាប់មកបាន១ថ្ងៃ ភាគីទាំង២បានចរចាគ្នាក្រៅផ្លូវការ ប៉ុន្តែមិនត្រូវគ្នាព្រោះលោកប៉ូលិស ហាក់ លី មិនព្រមសុំទោសជាដាច់ខាត ។
ទាក់ទិនរឿងនេះ ភ្នាក់ងារ កម្ពុជាខ្ញុំ មិនអាចសុំការបញ្ជាក់ពីលោក ហាក់ លី បានឡើយ ដោយគ្មានទូរស័ព្ទទាក់ទង៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here