ចាញ់ល្បែងអស់២ម៉ឺនដុល្លារ ប្តីមិនទទួលស្គាល់កូន ក្នុងផ្ទៃ២ខែ តូចចិត្តទៅលោតទឹកសម្លាប់ខ្លួន សមត្ថកិច្ចជួយទាន់

0
42

 

ចេញផ្សាយ÷17.02.2021ពេ

ភ្នំពេញ ល្បែងតែងវិនាស ល្បែងធ្វើឲ្យក្រុមគ្រួសារបែកបាក់។ជាក់ស្តែងដូចរឿងនេះអីចឹង គឺ

នារីវ័យក្មេង បានទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោចង្វា រហូតដល់ទៅ២ដង ប៉ុន្តែត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះទាន់ពេល ។ ក្រោយសមត្ថកិច្ចជួយអន្តរាគមន៍រួច នាងបានប្រាប់សមត្ថកិច្ចថា ដោយសារតែនាងចាញ់ល្បែង អស់លុយប្រមាណ២ម៉ឺដុល្លារ ហើយប្តីក៏មិនទទួលស្គាល់កូនក្នុងពោះ២ខែទៀតទើបនាងសម្រេចចិត្តយ៉ាងនេះ។
ករណីនេះ កើតឡើង កាលពីម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅស្ពានជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឱ្យដឹងថា នារីរូបនេះ ឈ្មោះ ចែត រិទ្ធី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងពពោះកូនក្នុងផ្ទៃជិត២ខែមកហើយ។នាងបានទៅលោតទឹកសម្លាប់ខ្លួន ដោយសារជ្រុលលេងល្បែងចាញ់ប្រាក់អស់ ២ម៉ឺនដុល្លារ រួចបានទៅសារភាពប្រាប់ប្តី ហើយបានបង្កជាជម្លោះ ឈ្លោះប្រកែកគ្នាពេញផ្ទះ។ ក្រោយមក នារីរូបនេះ ត្រូវបានប្តី និងគ្រួសារខាងប្ដីបោះបង់ចោល មិនទទួលស្គាល់កូនក្នុងផ្ទៃហើយនាងមិនហ៊ានត្រឡប់ទៅរកសាច់ញាតិខ្លួន ដោយសារគ្មានទីពឹង គិតអ្វីមិនចេញ ក៏សម្រេចចិត្តចង់បញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្ដង។
យ៉ាងណាសមត្ថកិច្ចបាននាំទៅកាន់ប៉ុស្តិ៍នគរបាលជ័យជម្នះ ហើយទាក់ទងហៅក្រុមគ្រួសារនាងឲ្យមកទទួលយកទៅផ្ទះវិញដោយធ្វើការអប់រំមិនឲ្យប្រព្រឹត្តបែបនេះទៀត៕
អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here