អស់បុណ្យស័ក្តិដោយសារស្រីខារ៉ាអូខេ តើយកមុខទុកឯណា?

0
75

ចេញផ្សាយ:18.02.2021

ភ្នំពេញ÷ ទីបំផុត
លោក​វរសេនីយ៍​ ហាក់​ លី​ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន រាជធានីភ្នំពេញ ដែលបានប្រើហិង្សាលើស្រ្តីជាម្ចាស់ហាងខារ៉ាអូខេម្នាក់នៅខេត្តព្រៃវែង ហេីយប្ដឹងជនរងគ្រោះទៀតនោះ​ ពេល​នេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងត្រូវថ្នាក់លើបញ្ឈរជើងហេីយ​ ។
តាមប្រភពឲ្យដឹងថា វិធានការណ៍ធ្វើឡើង បន្ទាប់​ពី​មានបទបញ្ជាដ៏ម៉ឺងម៉ាត់​របស់​ នាយឧត្ដមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ ។
ជាការពិតណាស់​ថា​ ថ្នាក់ដឹកនាំបានខិតខំណាស់ដេីម្បីម្រើផលប្រយោជន៍​ប្រជាពលរដ្ឋហើយថ្នាក់​ដឹកនាំ​មិនដែល​ការពារ​មន្ត្រី​ខូចនោះទេ​ ។ ការបញ្ជាឲ្យឃាត់​ខ្លួន​ឈ្មោះ​ ហាក់​ លី​ គឺជា​សក្ខីភាព​មួយ​បញ្ជាក់​ច្បាស់​ថា​ ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ជាពិសេសអគ្គស្នងការនគរបាលជាតិនឹងមិនអត់ឱនដល់មន្ត្រី​ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​នោះទេ​ ។
សូមបញ្ជាក់ថា
នៅល្ងាចទី១៥.០២.២០២១ កន្លងទៅនេះមន្ត្រីជំនាញខេត្តព្រៃវែងបានចុះធ្វើកំណត់ហេតុសាកសួរដើមចោទជាម្ចាស់ហាង(KTVជំនោរ មករា) រួមនិងសាក្សីក្នុងករណីលោកវរសេនីយ៍ ហាក់ លី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញនិងបក្សពួកប្រើហិង្សាក្នុងហាងខារ៉ាអូខេខាងលើ។
នេះជាបទល្មើសឃើញនឹងភ្នែកជាក់ស្ដែងពីកាមេរ៉ាសុវត្ថិភាពដែលលោកប៉ូលិស ហាក់ លី ប្រឈមនូវបទហិង្សាដោយចេតនា។

សូមជម្រាបថា នាឱកាសបុណ្យចូលឆ្នាំចិន កាលពីម៉ោង០០.៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងហាងKTV យីហោ (ជំនោរ.មករា) ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងមានក្រុមជនបង្កបង្ក៥នាក់បានចូលមកផឹកស៊ីច្រៀងKTVនៅក្នុងហាង«ជំនោរមករា»ដោយឱបថើបនារី ក្នុងហាងជាដៃគូអង្គុយកំដរចាក់ស្រាឱ្យ ខណៈជនដៃដល់ឈ្មោះ ហាក់ លី បានយកនារីឈ្មោះ(អាម៉ី)អង្គុយកំដរ។
លុះដល់ម៉ោងកើតហេតុ ស្រវឹងជោកជាំ ឱ្យធីបស្រីនិងគិតលុយរួច ឈ្មោះ ហាក់ លី (ជនបង្ក)កើតអារម្មណ៍ពុះកញ្ជ្រោល ចង់រួមភេទក៏បានបបួលនារីឈ្មោះ.អាម៉ី.ឱ្យទៅដេកជាមួយនៅផ្ទះសំណាក់ តែអាម៉ី បដិសេធ ប្រកែកមិនព្រមទៅដេកជាមួយឡើយ រួចបានគេចមកដេកផ្ទះបាត់។ករណីនេះបានធ្វើឱ្យឈ្មោះ ហាក់ លី ឈួលចុងច្រមុះ ក្រពុលមុខ ឡូឡានៅក្នុងហាងរួចវាយទាត់ធាក់សម្ភារៈ ទូទឹកកក.ក្នុងហាង» បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ!។
ខ៊
ឃើញដូច្នេះស្ដ្រីរងគ្រោះឈ្មោះ ឡោ សារុំ ជាម្ចាស់ហាងបានចេញមកសួរនាំស្រាប់តែឈ្មោះ ហាក់ លី ស្ទុះវ៉ៃឈ្មោះ ឡោ សារុំ ត្រូវ១ដៃចំកញ្ចឹងក.បណ្ដាលឱ្យរបួសជាំក.ហើយបន្តវ៉ៃសន្តិសុខជាច្រើនដៃថែមទៀត។
ឈ្មោះ ហាក់ លី បានប្រាប់ថា ខ្លួនជាប៉ូលិសនៅក្រុងភ្នំពេញធ្វើការធំ មានខ្នងបង្អែករឹងមាំជាថ្នាក់ដឹកនាំ ចង់បិទKTV ម៉ោងណាក៍បាន ទោះបាញ់បោះក៍គ្មាននរណាហ៊ានចាប់ខ្លួនដែរ។បន្ទាប់មកជនបង្កបានចូលបើកទ្វាររថយន្ត រួចដកកាំភ្លើងខ្លីអាម៉េ សំឡុតភ្ជង់ប្រុងបាញ់សម្លាប់ម្ចាស់ហាងចោលទៀតផង ។
ប្រភពដដែលបានឲ្យដឹងទៀតថាបន្ទាប់មកបាន១ថ្ងៃ ភាគីទាំង២បានចរចាគ្នាក្រៅផ្លូវការ ប៉ុន្តែមិនត្រូវគ្នាព្រោះលោកប៉ូលិស ហាក់ លី មិនព្រមសុំទោសជាដាច់ខាត ។
ទាក់ទិនរឿងនេះ ភ្នាក់ងារ កម្ពុជាខ្ញុំ មិនអាចសុំការបញ្ជាក់ពីលោក ហាក់ លី បានឡើយ ដោយគ្មានទូរស័ព្ទទាក់ទង៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here