ជិះម៉ូតូម៉ូតូធ្លាក់ផ្លូវដួលស្លាប់ក្បែរម៉ូតូ១យប់ស្អែកឡើងទើបគេដឹង

0
46

 

ចេញផ្សាយ÷19.02.2021

ខេត្តពោធិ៍សាត់ ៖ អ្នកភូមិសំរោង១បានប្រទះឃើញសពបុរសម្នាក់នៅក្បែរម៉ូតូ១គ្រឿង ដែលគេសង្ស័យជាករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីកត្តាបើកបរល្បឿនលឿនហើយខុសផ្លូវដួលបោកក្បាល ។
ការប្រទះឃើញសពកើតឡើង នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្បែរចិញ្ចើមផ្លូវកៅស៊ូ១ខ្សែ ត្រង់ចំណុចត្រពាំងខ្ទុម ស្ថិតនៅភូមិសំរោង១ ឃុំសំរោង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពរាយការណ៍នានាពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ វ៉ង វណ្ណា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរជ្រៃ ឃុំ.ស្រុកកំរៀង ខេត្តបាត់ដំបង ចំណែកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1T 5624 ។

ប្រភពដដែលបន្តទៀតថា ការពិតជនរងគ្រោះខាងលើអាចគ្រោះថ្នាក់កើតឡើងតាំងពី វេលាម៉ោង៧ យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះតែគ្មាអ្នកណាដឹង ខណៈមុនពេលកើតហេតុគេឃើញមានម៉ូតូ១គ្រឿងបើកបរក្នុងល្បឿនលឿនមកពីទិសខាងលិច។ លុះមកដល់កន្លែងកើតហេតុ មិនដឹងជាយ៉ាងដូចម្ដេចក៏ឮសំឡេងប្រាវៗប៉ុន្តែគេពុំចាប់អារម្មណ៍៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here