



ភ្នំពេញ៖ នារីម្នាក់ក្នុងចំណោមបក្ខពួក២នាក់ទៀតជិះម៉ូតូមួយគ្រឿងឌុបគ្នា សង្ស័យស្រវឹងតោងមិនជាប់ធ្លាក់ទៅលើថ្នល់ ត្រូវរថយន្តសាំយ៉ុងមួយគ្រឿងមកលឿនស្របគ្នា កិនបណ្តាលអោយធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៥៣នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែគុម្ភៈឆ្នាំ ២០១៧ ស្ថិតនៅចំណុចមុខគ្រិះស្ថានមីគ្រូហរិញ្ញវត្ថុប្រាសាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះនៅមិនទាន់គេស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ នារីរងគ្រោះជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក មានគ្នា៣នាក់។ចំណែកនារីរងគ្រោះជិះខាងក្រោយគេ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីកើតទៅលិចយ៉ាងល្បឿនលឿន ស្របគ្នាជាមួយរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងពណ៌ សមិនចាំស្លាកលេខលឿនដូចគ្នា។ ខណៈមកដល់ចំនុចកើតហេតុ នារីរងគ្រោះបានធ្លាក់ពីលើកែបម៉ូតូ ក៏ត្រូវរថយន្តនោះកិនចំក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ហើយម៉ូតូដែលឌុបនារីរងគ្រោះបានបក ក្រោយមកមើលមួយភ្លេតតែជិះចេញទៅបាត់ទៅ ជាមួយរថយន្តបង្ក។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទាក់ទងទៅនគរបាលជំនាញចរាចរណ៍ខណ្ឌ។
តាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ម្នាក់បានអោយដឹងថា សាកសពនារីរងគ្រោះមិនត្រូវគេស្គាល់អត្តសញ្ញាណនៅជាប់និងខ្លួនមិនដឹងទាក់ទៅបងប្អូនតាមវិធីណាហើយគ្មានសាច់ញាតិណាមកទទួលទើបកម្លាំងនគរបាលនគរបាលខណ្ឌរៀបចំដឹកទៅរក្សាទុកនៅវត្តតាំងកសាងខាងត្បូងដើម្បីរងចាំសាច់ញាត់មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សារ៉េត