ចេញផ្សាយ÷19.02.2021
ភ្នំពេញ: អគ្គិភ័យមួយបានកើតមានកាលវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាច្រើនចុះមកជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ ស្ថិតតាមបណ្ដោយផ្លូវបេតុងជាប់របងវត្តចាស់ ក្នុងក្រុម២ ភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ផ្ទះរងគ្រោះធ្វើអំពីឈើប្រក់សង្ក័សី និងបើកសិប្បកម្មធ្វើតុ ទូ ខណៈម្ចាស់ផ្ទះមិននៅហើយចាក់សោចោល ។ពេលឃើញដូច្នេះពលរដ្ឋក៏រាយការណ៍ប្រាប់សមត្ថកិច្ចចេញរថយន្តអន្តរាគមន៍១៦គ្រឿងមកបាញ់ពន្លត់ទើបរលត់ទៅវិញទាំងស្រុង។ តែអ្វីដែលគួរឲ្យសោកស្ដាយនោះផ្ទះ៦ខ្នងនេះត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុង
ទៅហើយ ដោយសារឆ្លងចរន្តអគ្គិសនី៕
អូន ធួក