អគ្គិភ័យឆេះទីតាំងជួសជុលរថយន្តបំផ្លាញរថយន្ត៣គ្រឿង

0
41

ចេញផ្សាយ:20.02.2021

ភ្នំពេញ​៖​ អគ្គិភ័យបានឆាបឆេះទីតាំងជួសជុលរថយន្តមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី១៩​ ខែកុម្ភ: ឆ្នាំ២០២១​ ននៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅ២បានឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ ចំរើន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ​ ជាងជួសជុលរថយន្ត។
ទីតាំងខាងលេីជាកន្លែងជួសជុលរថយន្តមិនដាក់យីហោនោះទេ​ ។ សាក្សីបានឲ្យដឹងថាមុនពេលកេីតហេតុគេបានឃេីញភ្លេីងឆាបឆេះចេញពីកន្លែងជួសជុលរថយន្តខាងលើបង្កជាអណ្តាតភ្លេីងយ៉ាងសន្ធោសន្ធៅ។ក្រោយមកសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍ភ្លាមៗ។
ក្នុងករណីនេះត្រូវបានគេដឹងថារថយន្តរងការខូចខាតអស់ចំនួន៣គ្រឿង​ ដោយសារឆ្លងចរន្តអគ្គិសនី​ ហេីយក៏មិនមានមនុស្សរងរបួសនោះទេ ខណ:មានរថយន្តពន្លត់អគ្គិភ័យ​រាជធានីភ្នំពេញ ចំនួន​០៧គ្រឿង រថយន្តអគ្គិភ័យអង្គភាព ង ៧០ ចំនួន៣ គ្រឿង និង រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា១គ្រឿង៕
អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here