បិទទីតាំង៤៤កន្លែងហើយគិតត្រឹមថ្ងៃទី២៣ កុម្ភ: នេះ

0
27

 

ចេញផ្សាយ:23.02.2021

ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៤កន្លែងហើយដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចបិទ ក្នុងនោះអាជ្ញាធរសុំមិនបញ្ចេញឈ្មោះទីតាំងទាំងនោះនៅឡើយទេ ដើម្បីរក្សាសិទ្ធិ។
នៅបើតាមការអះអាងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ កុម្ភ:នេះ។
លោកអភិបាលបញ្ជាក់ថា អាជ្ញាធរក៏សុំការសហការជាមួយក្រសួងសុខាភិបាល បានយកសំណាកនិងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
រដ្ឋបាលរាជធានីបានដោះស្រាយកិច្ចបន្ទាន់ៗ មួយចំនួនពាក់ព័ន្ធបញ្ហាទប់ស្កាត់កូវីដ-១៩និងដកស្រង់បទពិសោធន៍ការងារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈនៅព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។ជាមួយនេះដែរ រដ្ឋបាលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះដោយយើងបានបិទទីតាំងចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺនេះក្រោយពីយើងបានយកសំណាកចេញពីទីតាំងទាំង៤៤នោះទៅពិនិត្យរួច ។
លោក ឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាលនិងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឱ្យបានលឿននិងមានប្រសិទ្ធភាពដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។
សូមបញ្ជាក់ថា៖ មកដល់ពេលនេះមានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយនឹងក្រសួងសុខាភិបាលគ្រោងនឹងយកសំណាកជាមួយនឹងការបិទទីតាំងទាំងនោះផងដែរក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈនេះ។
លោកឃួង ស្រេងបានបញ្ជាក់ផងដែរថា៖ ចំពោះកិច្ចប្រជុំខាងលើនេះនឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃចាប់ពីម៉ោង១០ទៅម៉ោង១១ព្រឹក ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ នេះឲ្យបាន៕
ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here