សង្ស័យលោកផ្កាយមួយ​ ប៉ុល​ ចាន់នី​ ដឹកឈើផ្ទុកធ្ងន់លើសទំងន់បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា

 

 

 

ខេត្តកំពត៖​ មានហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ ខណៈ​ដែល​រថយន្ត១គ្រឿងដឹកឈើ បណ្តាលឲ្យបាក់ស្ពានស្ទឹងកោះស្លា​។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោងជិត១ រំលងអាធ្រាត្រឈានចូល​ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៧ ឋិតនៅចំណុចស្ពានស្ទឹងកោះស្លា ក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត​ ត្រូវបានគេលួចទម្លាយថា៖​ ឈើនេះជាឈើរបស់លោក​ ​ ឧត្តមសេនីយ៍ត្រី​ បុ៉ល​ ចាន់នី​ នៅអង្គភាពយោធាស្រែខ្លុង​ ។ ឈើទាំងនោះដឹកចេញពីតំបន់ឃុំចំបក់​ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ យកទៅវៀតណាមណាមតាមច្រកតន់ហន់​ ខេត្តកំពត​ តែផ្ទុកលើសទំងន់។
លោក​ ខាន់​ សុផល​ ព្រះរាជអាជ្ញារង​ និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពតបានឲ្យដឹងថា រថយន្តដែលដឹកឈើល្មើសច្បាប់ ដែលបណ្តាលឲ្យបាក់ស្ពានខាងលើ ម៉ាកហុីយ៉ានដាយ ចំណុះ៨តោន ពាក់ស្លាកលេខ ភ្នំពេញ 3B-5745។​ លោកបន្តថា៖ បើតាមការបញ្ជាក់ពីជំនាញរដ្ឋបាលព្រៃឈើ​ គឺមានជាប្រភេទឈើធ្នង់ សុក្រំ និងឈើម្រេញ​ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួន​បាត់។ បច្ចប្បន្នតំណាងអយ្យការកំពុងសម្របសម្រួលនីតិវិធីអោយខាងជំនាញធ្វើការត្រួតពិនិត្យ​ ស្រង់ឈើពីស្ទឹង​ និងវាស់វែង៕​ សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *