ចេញផ្សាយ÷27.02.2021
ខេត្តព្រះសីហនុ÷ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរស ជនបរទេសម្នាក់់ស្លាប់អណ្តែតក្នុងទឹកសមុទ្រដោយមិនទាន់ដឹងពីមូលហេតុ នៅចំណុចមុខបឹងហ្គាឡូ ដូហ្វីនបេ ចម្ងាយប្រហែល៥០ម៉ែត្រពីឆ្នេរ។ករណីប្រទះឃើញសាកសពនេះ បានកើតមានឡើងនៅម៉ោងប្រមាណ២រសៀលថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម(សារ៉ាសិនបេ)សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
សមត្ថកិច្ចកំពុងស្រាវជ្រាវក្នុងករណីនេះ៕
សំបូរ