

ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវកម្លាំងនគរបាលសង្កាត់ច្បារអំពៅទី២ឃាត់ខ្លួន ខណៈដែលធ្វើសកម្មភាពលួចយកកាបូបរបស់បុរសម្នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៥ខែកុម្ភះឆ្នាំ២០១៧ វេលាម៉ោង០៥និង៣០នាទី នៅមុខផ្សារច្បារ អំពៅ ផ្លូវ៣៦៩ ភូមកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះឈ្មោះ ង្វៀង យីហ៊ឹង ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ បុគ្គលិកក្រុមហ៊ុន កូកាកូឡាស្នាក់នៅផ្ទះជួលសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ចំណែកឯជនសង្ស័យឃាត់ខ្លួនឈ្មោះ ព្រេង ភារ៉ង ហៅ ឡេវ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។តាមប្រភពព័ត៌មានពីកម្លាំងនគរបាលសង្កាត់ច្បារអំពៅទី២ម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តមកឈប់នៅចំណុចកើតហេតុ ហើយទុកកាបូបពណ៌ខ្មៅ ក្នុងកាបូបមាន ៖ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក iPhone៦S ពណ៌ទឹក មាស លេខស៊ីុម ០៩៦៧៧៦៤៨៨៥, នាឡិកាដៃ ០១គ្រឿង ម៉ាកSkagen ពណ៌ប្រផេះ និងកាមេរ៉ាថតរូប០១គ្រឿងម៉ាកកាណុងនៅក្នុងរថយន្ត។រួចចុះទៅហូបបបរ ដោយពុំបានបិទកញ្ចក់ទ្វាររថយន្ត ស្រាប់តែមានជនសង្ស័យ ៣នាក់ -ឈ្មោះ ព្រេង ភារ៉ុង,ឈ្មោះ ផន សុរ៉ា និងឈ្មោះទិត្យ បានធ្វើ សកម្មភាពលួចកាបូប របស់ជនគ្រោះ រួចនាំគ្នារត់គេចខ្លួន។ រហូតដល់ម៉ោង០៨និង០០នាទី ថ្ងៃដដែល ក៏ត្រូវបានកម្លាំងនគរបាលយើង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះព្រេង ភារ៉ុងស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ដកហូតបានកាបូបពណ៌ខ្មៅ១ និងកាមេរ៉ាថតរូបម៉ាកកាណុង១គ្រឿង បញ្ជូនមកទី ស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ ។ចំណែកទូរស័ព្ទដៃ និងនាឡិកាម៉ាកខាងលើ ត្រូវបានបក្ខពួកជនសង្ស័យយករត់គេចខ្លួនបាត់។
បច្ចុប្បន្ននេះជនសង្ស័យត្រូវកម្លាំងនគរបាលសង្កាត់ច្បារអំពៅទី២ឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការខណ្ឌចាត់ការបន្ត៕សារ៉េត