





ខេត្តកណ្ដាល៖ ជនសង្ស័យចំនួន២នាក់ដែលគេដឹងថាជួញដូរគ្រឿងញៀនយ៉ាងសកម្មពាសពេញភូមិឃុំអស់លក្ខណ៍ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកស្អាងចាប់ឃាត់ខ្លួនបានហើយ ខណៈដែលបក្ខពួកគេកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។ហេតុការណ៍បង្ក្រាបនេះបានកើតឡើងកាលពីនៅវេលាម៉ោង៩៖៣៥នាទីព្រឹកថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០កមស្ថិតនៅចំណុចចុងព្រែកជឺក្នុងភូមិពោធិ៍លើឃុំត្រើយស្លា
ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យទី១ឈ្មោះឡុងឧត្តមភេទប្រុសអាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកតាសៅឃុំស្វាយប្រទាលស្រុកស្អាងនិងទី២ឈ្មោះ អុន សុីនួន ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រែកតាតិនឃុំស្វាយប្រទាលស្រុកស្អាង។
តាមប្រភពព័ត៌មានពីលោកវរៈសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្អាងបានអោយដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យកម្លាំងរបស់លោកបានធ្វើការតាមដានស្រាវជ្រាវរហូតមានប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុតេទូរស័ព្ទប្រាប់មកកាន់លោក។បន្ទាប់មកក៏បានដាក់បញ្ជារផ្ទាល់ដល់កម្លាំងដែលកំពុងឈរជើងនៅទីនោះចុះទៅកន្លែងកើតឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡុង ឧត្ដម រួមទាំងវត្ថុតាង៖
1- ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន (5កញ្ចប់តូច)
2-ប្រាក់រៀលចំនួន20000រៀល(ពីមុឺនរៀល)
3-ដែកកេះចំនួន2និងកញ្ចប់បារីចំនួន1ម៉ាកMEVIUS
4-កាបូបដៃពណ៍ខ្មៅចំនួន1។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យម្នាក់រួចមកកម្លាំងកងរាជអាវុធហត្ថស្រុកស្អាងបានធ្វើការសាកសួរដោយបានសារភាពថាខ្លួទិញគ្រឿងញៀនពីឈ្មោះអុនសុីនួន។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលជនសង្ស័យបានសារភាពរួចមកលោកទំនាក់ទំនងទៅកាន់លោកឧត្តមសេនីយ៍ត្រី សុំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងដោយបានការអនុញ្ញាតពីលោកលឹមសុគន្ថាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលនៅវេលាម៉ោង១៥៖២០នាទីរសៀលថ្ងៃខែដដែលបានអនុញ្ញាតអោយឆែកឆរលំនៅដ្ឋានរបស់ឈ្មោះអុនសុីនួននិងដោយមានការចូលរួមពីលោកមេភូមិបានឆែកឆេររកឃើញវត្ថុតាងគ្រឿងញៀនចំនួន២៨កញ្ចប់(តូច២៧កញ្ចប់ធំ១កញ្ចប់)សរុបចំនួន៣៣កញ្ចប់(តូច៣២កញ្ចប់ធំ១កញ្ចប់)។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងឃាត់ខ្លួនជាបណ្ដោះអាសន្ននូវបញ្ជាការស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការខេត្តចាត់ការបន្ត៕សារ៉េត