



ភ្នំពេញ៖រថយន្តហាយឡែនឌឺមួយគ្រឿងបោះពួយក្នុងល្បឿនលឿន បានទៅបុករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 ពណ៌ត្រេអ៊ី ស្លាកលេខ ខ.ម នៅចំនុចរង្វង់មូលចោមចៅ បណ្តាលអោយរថយន្តទាំង២គ្រឿងខូតខាតយ៉ាងធ្ងន់ធ្ងរ ចំណែកម្ចាស់ប្រកែករកត្រូវរៀងៗខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង២៤:០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចក្នុងរង្វង់មូលចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
រថយន្តបង្ករម៉ាកហាយឡែនឌឺពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2W-3009 បើកបរដោយបុុរសមិនស្គាល់អត្តសញ្ញាណ។ចំណែករថយន្តរងគ្រោះម៉ាកឡិចស៊ីសRX330 បើកបរដោយបុុរសមិនស្គាល់អត្តសញ្ញាណដូចគ្នា ពណ៌ត្រេអ៊ីពាក់ស្លាកលេខ ខ.ម 2-3745 ។
តាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តរងគ្រោះ បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវជាតិ៣ឆ្ពោះមករង្វង់មូលចោមចៅ ខណៈបើកមកដល់ចំណុចរង្វង់មូលចោមចៅកែងនិងផ្លូវវេងស្រេង ក៏ស្រាប់តែមានរថយន្តបង្កហាយលែនឌឺរ បើកតាមផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមកបុករថយន្តឡិចស៊ីស RX-330 ប៊ើងទៅលើសួនរង្វង់មូលបណ្តាលអោយដាច់កង់ខាងឆ្វេងនិងបែកកង់ខាងស្តាំ រីឯរថយន្តបង្កដាច់បាក់កាងខាងមុចធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុភាគីម្ចាស់រថយន្តទាំងសងខាងបាន ចោទប្រកាន់គ្នាទៅវិញទៅមក រកត្រូវរៀងខ្លួនរហូតជិត៣ម៉ោងមកដោយមានការណ៍សម្របសម្រួល ពីសំណាក់សមត្ថកិច្ចជំនាញចុងក្រោយភាគីរថយន្ត បង្កហាយឡែនឌឺ ព្រមសងទៅខាង ឡិចស៊ី RX330 ចំនួន៤៥០ដុល្លាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕សិរសា