



ភ្នំពេញ៖បុរស៣នាក់ជិះម៉ូតូបញ្ចាស់ទិសជ្រុលចង្កូតទៅបុករនាំងថ្មចែកទ្រូងផ្លូវបណ្ដាលអោយរងបួសធ្ងន់។ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ៣ និង ៣០នាទីទាបភ្លឺថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងភូមិជម្ពូវ័នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យទល់មុខនិង វិទ្យាល័យជម្ពូវ័ន។ តាមប្រភពពត៌មានពីមិត្តភ័ក្ដិជនរងគ្រោះបានប្រាប់អោយដឹងថា ពួកគេនាំគ្នាទេីបមកពីដេីរលេងហេីយក៏បានធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ក្នុងទិសដៅពី កើតទៅលិច(បញ្ច្រាសទិស)។ លុះមកដល់ចំណុចកេីតហេតុដោយសារតែមានស្ថានភាពងងឹតខ្លាំង ខ្លួនមេីលមិនឃេីញបានបេីកម៉ូតូជ្រុលចង្កូតទៅបុកនិងរនាំងថ្មចែកទ្រូងផ្លូវបណ្ដាលអោយរងរបួសធ្ងន់តែម្ដង ថែមទាំងមានម្នាក់រងរបួសធ្ងន់បាក់ភ្លៅទៀតផង។ ក្រោយពេលកេីតហេតុជនរងគ្រោះទាំង ៣ នាក់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីពេទ្យរស្មីពោធិ៍ចិនតុងដើម្បីព្យាបាល។ចំណែកម៉ូតូត្រូវបាននគរបាលប៉ុស្ដិ៍មូលដ្ឋានយកទៅរក្សាទុកជូនជនរងគ្រោះវិញ៕សិរសា