ប្រទះឃើញសពបុរសម្នាក់ស្លាប់ដោយគេអារ.ក

ចេញផ្សាយ÷14.03.2021
ភ្នំពេញ÷មានការភ្ញាក់ផ្អើលមួយកើតឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ត្រង់ដីឡូត៍មួយកន្លែងចំណុចជិតរោងចក្រថៃហ្គ័រ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បន្ទាប់ពីគេប្រទះឃើញសពបុរសម្នាក់ស្លាប់ដោយគេអារ.ក។

​      សពជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ សៅរ៍ ស្រឿន ភេទប្រុស អាយុ៣៧ ឆ្នាំមុខរបរមើលការខុសត្រូវខាងគ្រឿងចក្រ ។
ក្រុមគ្រួសារសពបានឲ្យដឹងថាជនរងគ្រោះបានបាត់ចេញពីផ្ទះ២ថ្ងៃទៅហើយ ហើយក្រុមគ្រួសារបានព្យាយាមដើររកដែរ តែរកមិនឃើញមិនដឹងដំណឹងសោះ។លុះនៅវេលាម៉ោង៧ និង៤០នាទីយប់ថ្ងៃទី១៣ ខែមីនា ២០២១ទើបបានប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ មានសភាពធំុក្លិនស្អុយរួចក៏នាំគ្នាចេញទៅមើលទើបស្គាល់សពជនរងគ្រោះខាងលើដោយមានស្នាមអារ.កត្រូវគេសម្លាប់ចោលសង្ស័យប្លន់យកទ្រព្យ៕
ប.ឡូត

Leave a Reply

Your email address will not be published. Required fields are marked *