


ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋដែលរស់នៅស្រុកកណ្ដាលស្ទឹងត្រេកអរខ្លាំងណាស់ចំពោះកម្លាំងនគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យតែងតែធ្វើសកម្មភាពដើរលក់គ្រឿងញៀនពាសពេញក្នុងភូមិឃុំ រហូតមានកូននឹងក្មួយៗរបស់ពួកគាត់ស្ទើរឆ្កួតអស់ដោយសារសារធាតុញៀនប្រភេទនេះ។ហេតុការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៧:៣០នាទីល្ងាចថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅភូមិកោះខ្នុរឃុំព្រែករកាស្រុកកណ្តាលស្ទឹង។
ជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះ វ៉ាន់ កុសល់ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិម៉ារៀមទាកឃុំជីរោរ្ដិ៍ស្រុកជីរោរ្ដិ៍ទី២ខេត្តកំពង់ចាម។
តាមប្រភពពត៌មានពីលោកម៉ែន ចាន់រិទ្ធ អធិការនគបាលស្រុកកណ្ដាលស្ទឹងបានអោយដឹងថា នៅមុនពេលឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យលោកបានរាយការណ៍តាមរយ:លេខទូរស័ព្ទទៅលោកស្នងការរងទទួលផែនប្រឆាំងបទល្មើសដើម្បីដាក់ភ្នាក់ងារសម្ងាត់ទិញថ្នាំញៀន។បន្ទាប់មកលោកស្នងការរងក៏បានសុំគោលការណ៍ទៅព្រះរាជអាជ្ញាបានអនុញ្ញាតអោយកម្លាំងផ្ដល់ពត៌មានទៅទិញថ្នាំញៀន ពេលនោះកំលាំងនគរបាលបង្គប់បានតេទូរស័ព្ទទៅជនសង្ស័យ(ឈ្មោះ វ៉ាន់ កុសល)ដែលជាមុខសញ្ញាជួញដូរថ្នាំញៀនដើម្បីរកទិញយកមកលក់បន្ត។ហើយជនសង្ស័យបានប្រាប់ថាបើចង់ទិញថ្នាំញៀនអោយមកទិញក្នុងព្រៃឫស្សីខាងត្បូងផ្លូវស្ថិតនៅក្នុងភូមិកោះខ្នុរឃុំព្រែករការស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ខណៈនោះកំលាំងសម្ងាត់ចំនួនពីរនាក់បានទៅទិញថ្នាំញៀនតាមការណាត់នៅក្នុងព្រៃឫស្សី។ក្រោយមកកំលាំងសម្ងាត់បានហុចលុចំនួន១៥០០០០រៀល(ដប់ប្រាំមុឺនរៀល)អោយទៅជនសង្ស័យ ភ្លាមៗនោះដែលជនសង្ស័យបានហុចថ្នាំញៀនប្រភេទពណ៌សថ្លាមេតំហ្វេតាមីនម៉ាទឹកកកlceសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ធំនិង១កញ្ចប់តូចព្រមទាំងសម្ភាះសំរាប់វេចខ្ចប់មួយចំនួនអោយមកកំលាំងសម្ងាត់ដែលជានគរបាលបង្គប់ក៏បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងកសាងសំណុំរឿងបញ្ជូនទៅស្នងការចាត់ការខេត្តចាត់ការតាមនិតិវិធីច្បាប់៕សារ៉េត