សមត្ថកិច្ចរឹបអូសដើមផ្តៅនិងកសាងសំណុំរឿងសង្រ្គាជវាយលោកនេនជាំគូទ

ចេញផ្សាយ÷15.03.2021

ខេត្តសៀមរាប÷នេះជារឿងថ្មីមួយទៀត បន្ទាប់ពីធ្លាយរូបភាពវីដេអូបង្ហោះតាមហ្វេសប៊ុកក្នុងករណីលោកសង្ឃវាយធ្វើទារុណកម្មលើលោកនេនដោយរពាត់ផ្តៅនោះ នៅព្រឹកថ្ងៃទី១៥ មីនានេះ​សមត្ថកិច្ច​បានចុះទៅដល់ទីតាំងវត្តបូរ ដែលស្ថិតនៅខេត្តសៀមរាប និងបានទៅ​ដកហូតយក​វត្ថុតាងដើមផ្ដៅមួយចំនួនធំ​ ដែល​គេទិញទុកសម្រាប់វាយធ្វេី​ទារុណកម្ម​លោកនេនដែល​ប្រព្រឹត្ត​ខុស​វវិន័យនៅវត្ត នេះ។
សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណសង្ឃរងគ្រោះនិងសង្ឃប្រព្រឹត្តនៅឡើយទេ ដោយ
សមត្ថកិច្ចកំពុងតែសួរនិងធ្វើកំណត់ហេតុដើម្បី បញ្ញូនលោកសង្ឃគ្រប់គ្រងវត្តដែលធ្វើទារុណកម្ម លោកនេនយកមកចាត់ការទៅតាមផ្លូវច្បាប់ហើយ ។
បើពិនិត្យលើគ្លីបវីដេអូនេះ គេឃើញនៅក្នុងវិហារមួយ មានព្រះសង្ឃច្រើនអង្គគង់(អង្គុយបត់ជើង)យ៉ាងស្ងៀមស្ងាត់ ហើយពេលនោះមានលោកនេន២អង្គត្រូវសង្រ្គាជវត្តហៅមកសឹងផ្កាប់មុខហើយសង្រ្គាជវត្តបានយករំពាត់ផ្តៅវាយលើកំប៉េះគូទលោកនេនយ៉ាងចាស់ដៃដោយវាយរាប់ពីមួយដល់ជាង៥០សិបរំពាត់វាយរហូតហត់ខ្លួនឯងទៀតផង។ការធ្វើទារុណកម្មយ៉ាងសាហាវបែបនេះមិនត្រូវបានគេដឹងថាលោកនេន២អង្គនេះប្រព្រឹត្តកំហុសស្អីនោះទេ។ ប៉ុន្តែទង្វើនេះធ្វើឲ្យមហាជនរិះគន់ថា ជារឿងហួសហេតុនិងហួសសម័យកាលហើយ មិនត្រូវធ្វើទារុណកម្មរំលោភសិទ្ធិមនុស្សពេកហើយ។ដូច្នេះសមត្ថកិច្ចគួរចាប់បុគ្គលប្រព្រឹត្តផ្តន្ទាទោសតាមច្បាប់៕

អូន ធួក

 

 

Leave a Reply

Your email address will not be published. Required fields are marked *