ប្រចណ្ឌដល់ក!កាប់ផ្ដាច់ជីវិតយុវជនម្នាក់ស្លាប់ទាំងកណ្ដាលថ្ងៃចែស

ចេញផ្សាយ÷17.03.2021
ខេត្តកំពង់ស្ពឺ៖ យុវជនវ័យ២១ឆ្នាំម្នាក់បានស្លាប់ក្រោមមុខកាំបិត បន្ទាប់ពីអ្នកភូមិជាមួយគ្នាកាប់ដោយចោទថា លួចមានទំនាក់ទំនងស្នេហាជាមួយប្រពន្ធខ្លួន។
យុវជនរូបនេះ ត្រូវជនដៃដល់លីកាំបិតផ្គាក់ទៅកាប់៤កាំបិត បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗកាលពីរសៀលថៃ្ងទី១៦ ខែមីនា ឆ្នាំ ២០២១ នៅភូមិគោកមានជ័យ ឃុំព្នាយ ស្រុកសំរោងទង។
ជនដៃដល់ឈ្មោះម៉ៃ សៅគៀង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយបង្កហេតុ។ ចំណែកជនរងគ្រោះឈ្មោះសែម ភា ហៅវ៉េវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា។
ជនដៃដល់បានអះអាងថា យុវជនរូបនេះបានលួចទាក់ទងស្នេហាជាមួយប្រពន្ធខ្លួន ទ្រាំមិនបានក៏មកកាប់ជនរងគ្រោះ ចំនួន៤កាំបិត ចំក្បាលលើត្រចៀកខាងស្ដាំ ១កាំបិត, ចំកញ្ចឹងកសង្ខាង ២កាំបិត និងចំកែងដៃខាងស្ដាំ ១កាំបិត បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្ដង ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *