

ខេត្តកណ្ដាល៖ បុរសផឹកសុីស្រវឹងរហូតដល់បាត់បង់ស្មារតីដើរបង្កចម្លោះពាសវាលពាសការទៅវាយបុរសម្នាក់ទៀតកំពុងឈរជាមួយប្រពន្ធគេបញ្ចូលបទភ្លេងតាមទូរស័ព្ទបណ្ដាលឲ្យរងរបួសស្នាមមុខត្រូវកម្លាំងនគរបាលចាប់ឃាត់ខ្លួនយកមកកសាងសំណុំរឿងហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែ កុម្ភ: ឆ្នាំ ២០១៧ វេលាម៉ោង១៧ និង០៤នាទីល្ងាច
ស្ថិតនៅផ្លូវ ទំនប់១៧មេសាក្នុង ភូមិទួលសង្កែ ឃុំ កំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស្មាន វ៉ាវី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅ ភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាលមុខរបរ នេសាទ។ចំណែកឯឈ្មោះ អ៊ក ប៉េងឡុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មីឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាលមុខរបរ កសិករ (ឃាត់ខ្លួន)។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានជូនប្រពន្ធទៅបញ្ចូលបទចម្រៀងតាមទូរស័ព្ទនៅចំនុចកន្លែងកើតហេតុខាង។លុះពេលទៅដល់បានបន្តិចក៏មានជនសង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងស្រាដើរសំដៅមករកខ្លួនដោយមានកាន់ដុំឥដ្ឋ ហើយបានបង្ករឿងជេរដៀមដាមដែលខ្លួននៅឈរស្ងៀមស្រាប់តែយកដុំឥដ្ឋវាយទៅលើបណ្តាលអោយត្រូវចំថ្ពាល់ចំហៀងខាងស្តាំបែកហូរឈាម ខណៈនោះក៏មានអ្នកជិតខាងឃាត់ទើបឈប់វាយ។ លុះបន្តិចក្រោយមកទើបខ្លួនបានមកដាក់ពាក្យបណ្ដឹងមកសមត្តកិច្ចប៉ុស្តិន៏នគរបាលរដ្ឋបាលជ្រោយតាកែវ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រោយពីបានសាកសួរជនរងគ្រោះចប់ក៏បានចុះទៅស្រាវជ្រាវជនសង្ស័យទាំងយប់ ក៏បានឃើញជនសង្ស័យ និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅធិការដ្ឋានគរបាលស្រុកកោះធំ ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕សារ៉េត