ឆេះផ្ទះឈើ១ខ្នងផ្អើលទាំងយប់ ដោយសារម្ចាស់ផ្ទះដុតភ្លើងស្លលើចង្រ្កានទុកចោល

ចេញផ្សាយ÷21.03.2021

ខេត្តកំពង់ឆ្នាំង៖ អគិ្គភ័យមួយបានបំផ្លាញផ្ទះឈើមួយខ្នងសង់អំពីឈើឫស្សី ប្រក់ស្លឹកទាំងស្រុងកាលពីកាលពី៩និង១៥នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយសារម្ចាស់ផ្ទះដាំស្លទុកឆ្នាំងចោលលើចង្រ្កានធ្វើឲ្យរងើកភ្លើងឆេះរាលដាលដល់ជញ្ជាំងក្លាយជាអគ្គិភ័យពេញបន្ទុក។

សមត្ថកិច្ចឲ្យដឹងថា ផ្ទះដែលត្រូវអគិភ័យឆាបឆេះនេះមានទំហំ ៣ម៉ែត្រគុណ៤ ម៉ែត្រ ជាកម្មសិទ្ធិម្ចាស់ឈ្មោះ ប្រាក់ វុត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុម្ចាស់ផ្ទះ បានរៀបចំដាំស្ល ដាក់ឆ្នាំងលើជើងចង្រ្កានរួចបានដើរចេញទៅក្រៅបាត់។លុះបានមួសន្ទុះក្រោយមកក៍ឃើញភ្លើងឆេះសន្ធោសន្ធៅចេញពីផ្ទះបាយតែម្តង ។ ក្រោយមកមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលក្រុងកំពង់ឆ្នាំងជួយមកអន្តរាគមន៍ បាញ់ទឹកពន្លត់ទាន់ទើបុមិនរាលដាលដល់ផ្ទះអ្នកដទៃ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *