ឃាត់ខ្លួនម្ដាយចិត្តអប្រិយវាយជាន់កកូនស្រីរងរបួសធ្ងន់ខឹងលួចលុយ២០០០រៀល

ចេញផ្សាយ÷22.03.2021

ខេត្ត​ពោធិ៍សាត់ ៖​ នៅថ្ងៃទី២១មីនានេះ មន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឃាត់ ម្ដាយមានចិត្តអប្រិយម្នាក់ឈ្មោះ វ៉ែន សុធន់ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្ន ភូមិកណ្តុរ.ស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរ កម្មការិនីកាត់ដេរ នៅរោងចក្រយីហោតៃអុីហ្សី ដែលធ្វើទារុណកម្មលើកូនស្រីអាយុ៧ឆ្នាំ លួចលុយ២០០០រៀល។
ករណីនេះបានបែកធ្លាយ បន្ទាប់ពីមានករណីបង្ហោះវីដេអូឃ្លីបមួយក្នុងបណ្ដាញសង្គមហ្វេស
ប៊ុកពាក់ព័ន្ធនឹងករណីហិង្សាដ៏សាហាវព្រៃផ្សៃរបស់ម្តាយលើកូនស្រីរួចមក។ក្រោយឃើញភ្លាម លោកឧត្ដមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ផង បានបញ្ជាកម្លាំង​មន្រ្តីក្រោមឱវាទឱ្យចុះស្រាវជ្រាវ និងបង្រ្កាបដោយបាននាំខ្លួនជនបង្កយកមកបន្តនីតិវិធី នារសៀលថ្ងៃអាទិត្យ។
ជនរងគ្រោះឈ្មោះ ឈឿន ណារី ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាកូនបង្កើតជនដៃដល់) រៀនថ្នាក់ទី២ មានឪពុកឈ្មោះ នី សាំង អាយុ៣៨ឆ្នាំ
ជនជាតិខ្មរ(ឪុពុកចុង) មុខរបរ កម្មករសំណង់ បានឲ្យដឹងថា
មុនពេលកើតហេតុគឺនៅថ្ងៃទី២០ខែមីនា២០២១ នៅភូមិកណ្ដុរ.ស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ខ្លួននាងបានយកលុយម្តាយចំនួន២០០០រៀល(ពីរពាន់រៀល) ទៅទិញទឹកខ្នុរក្រឡុកចំនួន៤ដបមកចែកបងប្អូនផឹក។ ពេលមកដល់ផ្ទះវិញស្រាប់តែម្តាយ(វ៉ែន សុធន់)បានសួរនាំកូនពីរឿងបាត់លុយ ភ្លាមនោះជនរងគ្រោះជាកូនបានឆ្លើយប្រាប់ថា នាងបានយកទៅទិញទឹកខ្នុរក្រឡុកចែកបងប្អូនផឹក ស្រាប់តែស្រ្តីជាម្តាយស្ទុះទៅវាយបោចសក់ ទះកំផ្លៀង និងជាន់កទៅលើដីបណ្តាលឱ្យរងរបួសគ្រាំក្នុងខ្លួនតែម្តង៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *