អតីតឧកញ៉ា ឌួង ឆាយសាងផ្នួសសងគុណអ្នកមានគុណ និងលាងបាបកម្មក្នុងគ្រួសារ

 

ចេញផ្សាយ÷22.03.2021

ភ្នំពេញ៖  តាមរយ:ហ្វេសប៊ុករបស់អតីតលោកឧកញ៉ា ឌួង ឆាយ បង្ហោះនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញថាលោកបានសម្រេចចិត្តទៅ សាងផ្នួសជាព្រះសង្ឃ ដើម្បីសិក្សាពីព្រះធម៌ក្នុងសំណាក់ព្រះពុទ្ធសាសនា ដោយប្រកាសថា ចង់លាងបាបកម្ម ក្រោយខ្លួនវាយអតីតភរិយា និងអស់គោរម្យងារជាឧកញ៉ា ព្រមទាំងចង់សងគុណមាតាបិតាផង។
លោក ឌួង ឆាយ បានបង្ហោះរូបភាពក្នុងភេទជាសង្ឃ ដោយបន្ថែមខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំបានសាងផ្នួស ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម។ កម្មពៀរទាំងឡាយ សូមអហោសកម្មឲ្យខ្ញុំបាទផង»។

សូមបញ្ជាក់ថា ថ្មីៗនេះអតីតឧកញ៉ា ឌួង ឆាយ ត្រូវបានអតីតភរិយាបង្ហោះវីដេអូដោយ បង្ហាញអំពើហិង្សាដាក់នាង។ ករណីនេះក៏បានមានប្រតិកម្មដល់សម្តេចតេជោផងដែរ។ បន្ទាប់មកលោកត្រូវបានប្រមុខរដ្ឋស្តីពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យដកគោរម្យងារជាឧកញ៉ាក្រោយបែកធ្លាយរឿងហិង្សាក្នុងគ្រួសាបាន២ថ្ងៃ៕
ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *