បុរស​ម្នាក់​ខឹង​ឪពុក​ម្ដាយ​ស្ដី​បន្ទោស​អោយ​ទៅ​រក​ការ​ងារ​​ចង​ក​សម្លាប់​ខ្លួន​ព្រោះ​មិន​ចង់​ធ្វើការ​

 

 

 

 

 
ខេត្តកណ្ដាល​៖​ ឪពុកម្ដាយ​ខិតខំ​ចិញ្ចឹម​បែរ​បាច់​ថែរក្សា​តាំងពី​តូច​ក្រូចឆ្មារ​ រហូត​បញ្ជូន​ទៅ​សាលារៀន​ដើម្បី​អោយ​ចេះ​ដឹង​នឹង​គេ​ លុះ​ធំ​ដឹង​ក្ដី​ស្ដី​បន្ទោស​បន្តិច​បន្តួច​អោយ​មាន​អនាគត​ល្អ​ភ្លឺស្វាងខឹង​ចង​ក​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨:៣០នាទី​ព្រឹក​​ថ្ងៃ​ទី១៧​ ខែកុម្ភះឆ្នាំ២០១៧​ស្ថិតនៅ​ភូមិថ្មី២​ សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ​ ជា​ សុភីរក្ស​ ភេទ ប្រុសអាយុ ២៤​ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ​ ថ្មី២​សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ មុខរបរ:នៅផ្ទះ។
តាមការសាកសួរបំភ្លឺ​ពីឪពុក​របស់ជនរងគ្រោះបានអោយដឹងថា​នៅ​មុន​ពេល​កើត​ កាលពីថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៧វេលាម៉ោងប្រហែល​ ១៨: ០០នាទី​ ឈ្មោះ​ ហុង​ សុភាព​ ភេទ​ ស្រី​ ត្រូវជាម្តាយរបស់ជនរងគ្រោះ​ បាននិយាយប្រាប់អោយជនរងគ្រោះគួរតែទៅរកការងារធ្វើហើយ​ ព្រោះខ្លួនឈប់​រៀន​យូរ​ហើយ​តែជនរងគ្រោះ​​មិនចង់ធ្វើការទេ។​ លុះព្រឹកឡើងនៅថ្ងៃទី១៧​ខែ​ឆ្នាំដដែល​ ខ្លួនបានចេញពីផ្ទះទៅលក់នំនៅផ្សារតាខ្មៅចាស់ដូចរាល់ដង​ ដោយជនរងគ្រោះនៅផ្ទះជាមួយប្អូនស្រីរបស់គេ​។ រហូត​ដល់ម៉ោង​០៨និង​៣០នាទី​កូនស្រី​របស់​គាត់​បានតេទូរសព្ទ័ប្រាប់ថា​ បងប្រុសបាន(ចងក)ក្នុងបន្ទប់ដេករបស់ខ្លួនស្លាប់បាត់ហើយ។បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចអោយចុះមកពិនិត្យតែម្តង។
ក្រោយ​ពី​កើតហេតុ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ រួច​ទំនាក់ទំនង​ជាមួយ​គ្រូពេទ្យ​ជំនាញ​ព្រម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​មក​ដើម្បី​ធ្វើ​ការពិនិត្យកន្លែងកើតនិងសាកសព។
តាមប្រភព​ពត៌មាន​ពី​លោកគ្រូពេទ្យជំនាញបច្ចេកទេសខេត្តកណ្តាល និងសមត្ថកិច្ចជំនាញបច្ចេកខេត្តកណ្តាល សហការជាមួយសមត្ថកិច្ចជំនាញបច្ចេកទេសក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធបានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងប្រាកដមែន​ ដោយគ្មានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ។​ បន្ទាប់​ពី​ការពិនិត្យចប់សព្វគ្រប់សាកសពត្រូវបានកម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ប្រគល់អោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *