ស្រឡាញ់គ្នា៣ឆ្នាំសង្សារសុំចែកផ្លូវគ្នា តូចចិត្តទៅលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច

ចេញផ្សាយ÷26.03.2021

ភ្នំពេញ:  ស្រ្តីឈ្មោះ ណា អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសង្សារឈ្មោះ ពិសី អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានគំនិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារតែមិនបានសម្រេចព្រោះតែសង្សារសុំបែក។
ស្រ្តីខាងលើបាន ជិះកង់បីទៅលោតទឹក នៅលើស្ពានជ្រោយចង្វាចាស់ ប៉ុនប៉ងបញ្ចប់ជីវិតខ្លួន តែមិនបានសម្រេចបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង០២និង៣០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបន្សល់ទុកនូវស្បែកជើងប៉ាតាមួយគូ និងកាបូបលុយនៅលើស្ពាន។

ក្រោយពេលសមត្ថកិច្ចសង្រ្គោះទាន់នាងបានរៀបរាប់ថារូបនាងនិងសង្សារ គឺស្រលាញ់គ្នារយ:ពេល៣ឆ្នាំមកហើយ មិនបានរៀបការនោះទេ តែរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ។ លុះមួយរយ:ក្រោយនេះ សង្សារនាងបានសុំនាងចែកផ្លូវគ្នា ដោយលើកហេតុផលថា គ្រួសារមិនពេញចិត្តនាង តែតាមការពិតគឺសង្សារនាង បានលួចទាក់ទងជាមួយស្រីផ្សេង ហើយនាងតាមទាន់ ទើបតូចចិត្តគិតអ្វីមិនចេញ ក៏សម្រេចជិះកង់បីមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វាតែម្តង ។
បានប្រមាណជាង១ម៉ោងក្រោយមកនារីរងគ្រោះត្រូវបានក្រុមគ្រួសារ និងម្តាយនាងមកដល់កន្លែងកើតហេតុ លួងលោមហៅនាងត្រឡប់ទៅផ្ទះវិញទាំងសោកសៅ ៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *