ឪពុកម្តាយនិងជីដូនរវល់ទៅបុណ្យសពសាច់ញាតិកូនប្រុសស្រី៣នាក់លង់ទឹកស្លាប់ទាំងអស់

0
44

ចេញផ្សាយ÷26.03.2021

ភ្នំពេញ÷ ពិតជាគួរឲ្យរន្ធត់ណាស់ដែលក្មេងប្រុសស្រី៣នាក់បានលង់ទឹកស្លាប់ខណ:ជីដូនជីតារួមនិងឪពុកម្តាយជាប់រវល់ទៅបុណ្យសព៧សាច់ញាតិបាត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០២១ស្ថិតនៅ ស្ទឹងព្រែកត្នោតភូមិអង្លង់គងថ្មីសង្កាត់ព្រៃសខណ្ឌដង្កោ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុកុមាររងគ្រោះទាំង៣រួមនិងក្មេងប្រុសម្នាក់ទៀតបានបបួលគ្នាទៅរកត្រីនៅចំណុចក្នុងស្ទឹងព្រែកត្នោត។ខណ:ក្មេងក្មេងប្រុសម្នាក់បានលង់ទឹកលិចចូលក្នុងទឹកបាត់ក្មេងប្រុសស្រីទាំង២នាក់ទៀតហែលទៅជួយក៏បានលង់ស្លាប់ទាំង៣នាក់តែម្តង។
ចំណែកក្មេងប្រុសម្នាក់ដែលនៅរស់បានមកប្រាប់អ្នកភូមិឲ្យទៅជួយតែជាអកុសលក្មេងប្រុសស្រីបានស្លាប់ខណ:ពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
សពកុមាររងគ្រោះទាំង៣នាក់រួមមាន÷ទី១ ឈ្មោះ សៀ ស្រីនួន ភេទស្រីអាយុ៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសេរីដីដុះ សង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញ។
ទី÷ឈ្មោះ ប៉ាក់ សាវុធ ភេទប្រុស អាយុ៨ឆ្នាំមុខរបរសិស្ស ស្នាក់ជាមួយគ្នា
និងទី៣÷ឈ្មោះលៀង ចិត្តា ភេទប្រុស អាយុ៨ឆ្នាំមុខរបរសិស្សស្នាក់នៅជាមួយគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកន្លែងកើតហេតុនិងរាយការណ៍បន្តទៅកាន់ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តដើម្បីធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថាក្មេងប្រុសស្រីទាំងនាក់ខាងលើនេះពិតជាលង់ទឹកស្លាប់ប្រាកដមែន ហើយសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត៕

អូន ធា

LEAVE A REPLY

Please enter your comment!
Please enter your name here