

ភ្នំពេញ៖នារីអាជីវករ ម្នាក់ទៅលក់ដូរនៅផ្សារបាត់មួយថ្ងៃទុកអោយកូនស្រីនឹងក្មួយនៅផ្ទះមើលថែរក្សា លុះនៅពេលល្ងាចត្រឡប់មកវិញចោលួចគាស់បន្ទប់យកលុយនិងគ្រឿងអលង្គាអស់ជាង១២,០០០$មុឺនពីរដុល្លារ។បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៥:០០នាទីល្ងាចថ្ងៃទី១៧ខែគុម្ភះឆ្នាំ២០១៧ នៅក្នុងបុរីពីភពថ្មីភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនឈ្មោះហុង សារ៉ាយ ភេទស្រីអាយុ៣៥មុខរបរលក់កំណាត់នៅផ្សាកាណាសុីធីរស់នៅភូមិកើតហេតុខាងលើ។
តាមប្រភពពត៌មានពីនារីរងគ្រោះបាននិយាយប្រាប់អោយថាមុនពេលកើតហេតុរូបគាត់បានទៅលក់កំណាត់នៅផ្សារកាណាសុីធីដោយអោយកូនស្រីនឹងក្មួយនៅចាំផ្ទះ។
តាមប្រភពដដែលបានបន្តទៀតថាកាលពីវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ក្មួយស្រីរបស់គាត់ឈ្មោះ សុខនី បានយកបាយអោយគាត់ហើយក៏ជួយលក់ផងដែរ។ រហូតដល់វេលាម៉ោង៣:៣០នាទីរសៀលកូនស្រីរបស់គាត់បានចាក់សោរផ្ទះ។បន្ទាប់មកបានទៅលក់ជាមួយគាត់ទៀតដោយមិនមាននរណានៅផ្ទះទេ។លុះនៅពេលល្ងាចនៅវេលាម៉ោងកើតហេតុខាងលើក្មួយស្រីរបស់គាត់បានទៅផ្ទះឃើញទ្វារចំហរដោយចោរចូលគាស់ហើយរុះរើអីវ៉ាន់អស់ នារីជាក្មួយបានតេប្រាប់គាត់ថាចោរលួចគាស់ផ្ទះអស់ហើយ។បន្ទាប់មកទៀតគាត់ត្រឡប់មកពីផ្សារវិញទាំងប្រញ៉ាប់ប្រញ៉ាលហើយមកមើលសំភារះនៅក្នុងផ្ទះត្រូវចោរលួចគាស់អស់ហើយរុះរើយកទ្រពសម្បត្តិដែលជារបស់មានតំលៃជាច្រើន រួមមានលុយដុល្លារចំនួន២៥០០ដុល្លារលុយខ្មែរចំនួន២លាន៥០ម៉ឺនរៀលនឹងគ្រឿងអាលង្គារួមមាន -បន្តោងខ្សែកពេជ្យ ១៨០០$ខ្សែកប្លាកទីន ៤៨០$ ខ្សែជើងកណ្តាលមួយខ្សែស្មើ ៥០៨$ ប្លាកទីន ក្រវិល១គូរ១៥០ ប្លាកទីន ចិញ្ជៀនរូបបេះដូង១ស្មើ៥ជីមាស លោហះធាតុពណ៌ក្រហម៧០០$កងដៃត្បូងពណ៌ស១ស្មើ៨០០ ប្លាកទីន ខ្សែដៃឈ្មោះរិទ្ធ ជាភាសាអង្គគ្លេស ១៤០០$ប្លាក់ទីន ខ្សែកឈ្មោះចិន្តា ពៅជាភាសាអង្គគ្លេស៣៧០$ចិញ្ជៀនប្រុសត្បូងស ២៤៥$ប្លាកទីន ចិញ្ជៀន៣វង្ស១០០០$ គ្រឿងអលង្គាប្រុសស្រី២ឈុត១៥០$ ទាំងអស់សរុបជាដុល្លារចំនួន១មុឺន២ពាន់៧៧៨ដុល្លារ។
ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ ។ជនរងគ្រោះនិងក្មួយរួមទាំងកូនមានការយំសោកស្តាយយ៉ាងខ្លាំង រួចអោយមកដាក់ពាក្យបណ្តឹងម្តងទៀតនៅប៉ុសិ៍្តនគបាលរដ្ឋបាលចោមចៅដើម្បីកំណត់មុខសញ្ញាសើបសង្កេតយកមកផ្ដន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់៕សារ៉េត