

ភ្នំពេញ៖ជនសង្ស័យចំនួន២នាក់ត្រូវកម្លាំងនគរបាលសហការជាមួយចៅសង្កាត់ស្ទឹងមានជ័យចុះធ្វើរដ្ឋបាលដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋស្រាប់តែប្រទះឃើញពួកគេធ្វើសកម្មភាពប្រើប្រាស់សារធាតុញៀន។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១១និង៥នាទីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៧ស្ថិតនៅផ្ទះបន្ទប់ជួលខាងក្រោយផ្សារដីថ្មីភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជ័យខណ្ខមានជ័យរាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់ត្រូវបានគេស្គាល់ឈ្មោះ៖ទី១ឈ្មោះ ថន ធី ភេទប្រុសអាយុ២៨ឆ្នាំមុខរបរធ្វើការរោងចក្រស្នាក់នៅភូមិខាងលើមានស្រុកកំណើតភូមិឈូករំដួលឃុំធិពោរស្រុកសន្ទុកខេត្តកំពុងធំ។
ទី២ឈ្មោះ ណៃ ប៊ុនឡាភេទប្រុសអាយុ២៧ឆ្នាំមុខរបរកម្មកររោងចក្រឃាតខ្លួនបានកំពុងតែប្រើប្រាស់ជាមួយគ្នាមានស្រុកកំណើតភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកគៀនស្វាយខេត្តកណ្តាល។
ហេតុការណ៍ប្រតិបត្តិការរដ្ឋបាលក្នុងមូលដ្ឋាននេះដឹកនាំកម្លាំងដោយលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដោយមានកាចូលរួមពីខាងសាលាសង្កាត់និងប្រធានភូមិទើបឃាត់ខ្លួនបានជនសង្ស័យ២នាក់ដែលកំពុងតែប្រើប្រាស់នៅក្នុងបន្ទប់ជួលនិងចែកចាយយ៉ាងសកម្មនៅពេលយប់ថែមទាំងដកហូតថ្នាំញៀនចំនួន៤កញ្ចប់តូច។
បច្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបាននាំខ្លួនមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅអិកាដ្ឋាននគរបាលខណ្ខមានជ័យចាត់ការតាមផ្លូវច្បាប់៕សារ៉េត