រកត្រីជាមួយឪពុកបាក់ច្រាំងដីសង្កត់លើស្លាប់យ៉ាងអាណោចអាធ័ម

0
33

ចេញផ្សាយ÷05.04.2021

ខេត្តសៀមរាបៈ  នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ បុរសម្នាក់ឈ្មោះ ចក់ ចែម ភេទប្រុសអាយុ២១ឆ្នាំទីលំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាបបានស្លាប់ដោយច្រាំងអូរសង្កត់លើ ហើយត្រូវបានគេយកគ្រឿងចក្រមានប្រមោយកាយដីចេញយ៉ាងយូរទើបយកសពបាន។ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១  បុរសនេះបានទៅរកត្រីហូបជាមួយឪពុកនៅភូមិខាងលើក៏ជួបឪបទ្ទវហេតុអាក្រក់តែម្តង។
តាមការបំភ្លឺរបស់ឪពុកជនរងគ្រោះឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំ នៅកន្លែងកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបាននាំកូនទៅបង់សំណាញ់នៅស្ពាន តូចប្រហែល ម៉ោង១និង៣០នាទីរសៀល។ លុះដល់ម៉ោង៥និង៣០នាទីល្ងាច កូនរបស់ខ្លួនបាន យកសំណាញ់ ទៅគ្របនៅនឹងច្រាំងអូរក្រោមគុម្ព ឬស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរពេលកំពុង តែមុជរាវស្រវារកចាបត្រីនៅបាតអូរស្រាប់តែចៃដន្យអាក្រក់បាក់មាត់ច្រាំងសង្កត់មកលើកូនរបស់ខ្លួនតែម្តង។

ក្រោយពីដឹងថា កូនត្រូវបានដីច្រាំងបាក់សង្កត់នៅក្មុងទឹក ហើយខ្លួនក៏បានរាយការណ៍ជូន
សមត្ថកិច្ច លុះព្រឹកឡើងបានហៅគ្រឿងចក្រ (អេស្កាវ៉ាទ័រ) មកកាយដីយកសពកូនរបស់ខ្លួនចេញពីក្នុងទឹក ៕
សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here