សមត្ថកិច្ចចាប់បានឃាតកសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅ

0
57

ចេញផ្សាយ÷06.04.2021

ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នេះថា នគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនឃាតក ម្នាក់ ដែលសម្លាប់ក្មេងប្រុស ជា ប៊ុនហេង អាយុ១០ឆ្នាំ បានហើយ។

ករណីឃាតកម្មគិតទុកជាមុន នេះ កើតឡើងនៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទីរសៀល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះអុន ភាម៉ុន អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

មុនពេលកើតហេតុជន សង្ស័យ និង កុមារារងគ្រោះ ជិះម៉ូតូម៉ាក MSX ពណ៌ស ស្លាក លេខ ភ្នំពេញ ១FJ-៨៣៨៤ ឌុបគ្នាចេញពីវត្តជ្រោយអំពិលទៅញាំប្រហិត ពេលជិះតាមផ្លូវកុមារារងគ្រោះយកដៃវាយ ក្បាលជនសង្ស័យលេង រួចជនសង្ស័យប្រាប់ថាកុំវាយ ព្រោះតំណម រួចក៏ជិះទៅមុខទៀត កុមារារងគ្រោះវាយក្បាលជន សង្ស័យលេងម្តងទៀត ធ្វើឲ្យជនសង្ស័យខឹងក៏រៀបគំរោង យកកុមារារងគ្រោះសម្លាប់ចោល ដោយកុហកកុមារារងគ្រោះថា ចុះ ទៅដកក្រអៅឈូកហូប រួចជិះចូលក្នុងដីឡូតិ៍ ចំណុចកើតហេតុ ជនសង្ស័យយកដៃវាយកុមារារងគ្រោះមួយដៃចំថ្គាមខាង ស្តាំ និងវាយចំមុខមួយដៃទៀតដួលផ្កាប់លើដីមានទឹកតិចៗបណ្តាលឲ្យស្លាប់ ។ បន្ទាប់មកជនសង្ស័យជិះម៉ូតូគេចខ្លួនត្រលប់ទៅ ផ្ទះវិញ។រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ម៉ោង១១និង៣០នាទីព្រឹក ប្រជាពលរដ្ឋឃើញសពកុមារារងគ្រោះនៅចំណុចកើត ហេតុខាងលើ ក៏រាយការណ៍ប្រាប់ សមត្ថកិច្ច៕
អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here