ដៃម្ខាងចាប់ ដៃម្ខាងជួញ ÷ស្នងការរង​នគរបាល​ខេត្តកំពត​ម្នាក់ និង​បក្ខពួក ២ នាក់ ជួញដូរគ្រឿងញៀនជិត

0
70

ចេញផ្សាយ÷08.04.2021

​ខេត្តកំពត៖ ប្រជាពលរដ្ឋបានលាន់មាត់ថា អ៊ីចឹងតើ!បានជាគ្រឿងញៀនបង្ក្រាបមិនចេះអស់ ដោយសារមានការឃុបឃិតគ្នារវាងសមត្ថកិច្ចមួយចំនួននិងជនល្មើសនាំគ្នាជួញដូរថ្នាំញៀន មិនខុសពាក្យគេថា ដៃម្ខាងចាប់ ដៃម្ខាងជួញ។
ជាក់ស្តែងពីមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់បានឲ្យ​ដឹងថា ស្នងការរងខេត្តកំពតម្នាក់ ទទួល​ផែន​ពន្លត់អគ្គិភ័យ និងអាវុធជាតិផ្ទុះ ឈ្មោះ អ៊ឹម ឈួន អាយុ ៥១ ឆ្នាំ (​រូប​អាវ​ពណ៌​ក្រហម​) និង​បក្ខពួក ២ នាក់​ទៀត​ឈ្មោះ កែវ ទិ​ត្យ​មេសា ភេទ​ប្រុស អាយុ ២១ ឆ្នាំ និង​ឈ្មោះ ហុង គា ភេទ​ប្រុស អាយុ ៦១ ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន កាលពីវេលាម៉ោង៩យប់ថ្ងៃទី ៦ខែមេសា ឆ្នាំ២០២១ពាក់ព័ន្ធ​ជួញដូរគ្រឿង​ជិត ២ គីឡូក្រាម ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោងប្រមាណ ៩​យប់​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ​២០២១ នៅ​ចំណុច​ចំណតរថយន្ត​ផ្សារ ខា​លែ​ន​ឌែ​ល ម៉​ល (បឹងកក់) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដោយ​ដកហូត​បានសារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១៧៣៨.៣៣​ក្រាម (​ជិត​២​គីឡូ​) ។
ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវនិងបន្តនិតិវិធី៕
សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here