



ភ្នំពេញ ៖.បុរសជាប្តីរងរបួសដាច់ត្រឹមខ្មងជើងស្តាំ ចំណែកប្រពន្ធរងរបួសធ្ងន់ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូលឿន គេចមិនផុតពារថយន្តកាម៉ារីបាឡែនមួយគ្រឿងកំពុងបត់ឆ្លងចូលប្រលានយន្តហោះអន្តរជាតិភ្នំពេញ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង៤០នាទីយប់ថ្ងៃទី ១៩ ខែ កុម្ភះ ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី មុខច្រកចូលប្រលានថ្មី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកាម៊រីបាឡែនពណ៍សពាក់ស្លាកលេខភ្នំពេញ 2AC-6108 មានដឹកភ្ញៀវជាជនជាតិម្នាក់នៅខាងក្រោយ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទីលិច ខណៈមកដល់ចំណុចស្តុបមុខប្រលានយន្តច្រកចូលថ្មី
តែរថយន្តមិនបានបត់ទេ ក៏ហួសទៅមុខបន្តិចស្រាប់តែរថយន្តបត់ ដើម្បីចូលក្នុងប្រលាន ភ្លាមនោះក៏មានម៉ូតូរបស់ជនរងគ្រោះជិះ២នាក់ប្តីប្រពន្ធ ម៉ាកហុងដារឌ្រីមសង់សេ១២៥ ពណ៌ខ្មៅស៊េរី២០១៦ពាក់ស្លាកលេខ 1FO-8268ធ្វើដំណើរស្របទិសគ្នាមកពីក្រោយយ៉ាងលឿនវ៉ាកអ៊ឺនិងរថយន្ត។ ប៉ុន្តែម៉ូតូប្រឹងគេចដែរ តែគេចមិនផុត បានជ្រុលទៅប៉ះនិងកាងរថយន្តខាងមុខបណ្តាលអោយជើងជនរងគ្រោះបុកជាមួយដែកកាងខាងឆ្វេងដាច់ត្រឹមខ្មងជើង ធ្លាក់ជើងដែលដាច់នៅក្រោមរថយន្តមើលទៅគួរអោយញញើត។ ចំណែកជនរងគ្រោះ២នាក់ខ្ទាតជាង១០ម៉ែត្រពីរថយន្តរងរបួសធ្ងន់ ភ្លាមនោះក៏មានប្រជាពលរដ្ឋជួយស្ទាក់រថយន្តជាប់ព្រមទាំងឃាត់អ្នកបើកបរបានផងដែរ។
ក្រោយកើតហេតុភ្លាម រថយន្តក្លីនិកឯកជនរស្មីបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូរងគ្រោះនិងរថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌសហការគ្នាប្រគល់អោយជំនាញចរាចរណ៍ក្រុងមកវាស់វែងយកទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត