



ភ្នំពេញ៖ បុរសម្នាក់រួមទាំងអ្នកជិះ២នាក់ទៀតបើកបរម៉ូតូទាំងស្រវឹងឡើងឃឿនរង្វង់មូលអូសជាង១០ម៉ែតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង២នឹង៥០នាទីថ្ងៃទី២០ខែគម្ភះឆ្នាំ២០១៧នៅចំណុចរង្វង់ចោមចៅ ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំង៣នាក់ដោយមិនទាន់ស្គាល់អត្តសញ្ញាណដោយបើកម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាក់លេខកំពង់ចាម 1A-4986 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត យ៉ាងលឿនទាំងស្ថានភាពស្រវឹងរ៉េចង្កូតពេញផ្លូវ ។លុះមកដល់ចំណុចកើតហេតុស្រាប់តែបើកឡើងលើឃឿនច្រមុះជ្រូកហើកដួលបោកនឹងសួនផ្កាផ្លោងឡើងលើរង្វង់មូល បណ្តាលអោយដួលបោកនឹងថ្នល់ព្រមទាំងបោកនិងឃឿនរងរបួសធ្ងន់៣នាក់។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង៣ត្រូវបានរថយន្តសាម៉ុយរបស់ឯកជន សម្ភព រស្មីបានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីយកទៅរក្សាទុករងចាំប្រគល់អោយជនរងគ្រោះវិញ៕សារ៉េត