ចាប់ជនសង្ស័យ៣នាក់ លួចរ៉ែមាសក្នុងក្រុមហ៑ុនមួយនៅក្រចេះ

ខេត្តក្រចេះ៖ កម្លាំងនគរបាលស្រុកសំបូរបានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ៣នាក់បានជាបន្តបន្ទាប់ពីបទធ្វើសកម្មភាពចូលទៅលួចរ៉ែមាសពីក្រុមហ៊ុនរ៉ែមាសមួយកន្លែងដែលមានទីតាំងស្ថិតនៅចំណុចអូរត្រូន ក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេនៅយប់ថ្ងៃទី២៥ខែមេសា ឆ្នំា២០២១។

ជនសង្ស័យមានទី១-ឈ្មោះ​ស៊ិន សុខេត ហៅឌី ភេទប្រុសអាយុ ៥២ឆ្នាំ មុខរបរកសិករ។ទី២-ឈ្មោះអាន វ៉ាវី ភេទប្រុស អាយុ២៩ឆ្នាំ និងទី៣.ឈ្មោះជឹម សុឡា ភេទប្រុសអាយុ២៤ឆ្នាំ។ អ្នកទាំងបីនាក់នេះមានទីលំនៅក្នុងភូមិឃុំជាមួយគ្នា ក្នុងតំបន់ក្បែរក្រុមហ៊ុនរ៉ែមាសស្ថិតក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះហើយក្រោយឃាត់ខ្លួនបានកសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តក្រចេះចាត់ការតាមនីតិវិធី៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *