ឃាត់ខ្លួនជនសង្ស័យម្នាក់ពី​បទហិង្សាបែកធ្លាយប្រើប្រាស់ថ្នាំញៀន

 

 

 
ខេត្តស្វាយរៀង​៖​ កម្លាំង​នគរបាលស្រុកស្វាយជ្រុំបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះថាបានប្រើប្រាស់​អំពើ​ហិង្សាវាយរូបខ្លួនបណ្ដាលអោយរងរបួស។ការឃាត់ខ្លួននេះបានធ្វើឡើងម៉ោង៨ព្រឹកថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០១៧ស្ថិតក្នុងភូមព្រៃញ៉យឃុំក្រោលគោស្រុកស្វាយជ្រុំ។
តាម​ប្រភព​ព័ត៌មាន​កម្លាំង​នគរបាលស្រុក​ស្វាយ​ជ្រុំ​បាន​អោយ​ដឹង​ថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះចេងទៀងអាយុ២៥មុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រៃញ៉យឃុំក្រោលគោស្រុកស្វាយជ្រំត្រូវជាក្មួយថ្លៃជនរងគ្រោះ។​ ចំណែកឯ​ជន​រងគ្រោះដែលបានដាក់ពាក្យបណ្ដឹងមានឈ្មោះម៉ៅចិនភេទប្រុសអាយុ៣៦ឆ្នាំមុខរបរកសិករមានទីលំនៅក្នុងភូមិឃុំជាមួយគ្នា។
តាម​ប្រភពដដែល​បាន​បន្តទៀត​ថា​ ក្រោយពីទទួលពាក្យបណ្ដឹង​រួច​មក​កម្លាំង​នគរបាល​ក៏បានហៅជនសង្ស័យមកសាកសួរពាក់ពន្ធ័និងករណីប្រើ​ហិង្សា​ព្រម​ទាំង​ធ្វើតេស្តទឹកនោមស្រាប់តែមានសារធាតុញៀនក្នុងខ្លួន​ថែម​ទៀត​ផង។
តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យបាន​ឆ្លើយចំពោះមុខសមត្តកិច្ចថាខ្លួនបានទិញថ្នាំញៀនពីឈ្មោះអុិច​ ពិសីហៅសេះភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដនៅភូមិធ្លកឃុំក្រោលគោស្រុកស្វាយជ្រុំ​ខេត្តស្វាយរៀងបានចំនួន៣លើកលើកទី១និងលើកទី២នៅក្នុងខែមករាឆ្នាំ២០១៧ ក្នុងមួយកញ្ចប់តំលៃ១០$​ ខណៈ​ដែល​ទិញ​ថ្នាំញៀនបានយកមកជក់ជាមួយឈ្មោះគល់ ណាតភេទប្រុសអាយុ២៧ឆ្នាំនៅភូមិព្រៃញ៉យឃុំក្រោលគោស្រុកស្វាយជ្រំ។លើកទី៣បានទិញថ្នាំញៀនពីឈ្មោះអុិច​ ពិសីមួយកញ្ចប់តំលៃ១០$ហើយយកមកប្រើជាមួយឈ្មោះគល់ណាតដដែលនៅចំនុចភ្លឺប្រទ្បាយឋិតនៅភូមិព្រៃខ្លាឃុំក្រោលគោ។​
បច្ចុប្បន្ននេះ​ជនសង្ស័យត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ស្វាយ​ជ្រុំ​កំពុង​កសាងសំណុំរឿងមកតុលាការកាត់ទោសតាមច្បាប់៕​ សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *