ពលរដ្ឋប្រទះឃេីញគ្រាប់មិនទាន់ផ្ទុះ ៤គ្រាប់ និងកាំភ្លើងAK-47 ១ដើម

ចេញផ្សាយ÷29.04.2021

ខេត្តបាត់ដំបង ​៖​ នៅថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ​២០២១​ម្សិលមិញនេះប្រជាពលរដ្ឋរស់នៅស្រុកមោងឬស្សីនិងស្រុកបវេល​ បានប្រទះឃេីញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅក្នុងគល់ដើមត្នោតក្នុងចម្ការឆ្ងាយពីភូមិមួយកន្លែងរួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ច​មូលដ្ឋាន ដេីម្បីផ្តល់ដំណឹងជូនអង្គភាពស៉ីម៉ាក់យកទៅកម្ទេចចោល ។
លោកមេភូមិរលួស ឃុំមោង ស្រុកមោងឫស្សីបានឲ្យដឹងថា នៅវេលាម៉ោងវេលាម៉ោង០៩ព្រឹកថ្ងៃទី២៨ខែមេសា ឆ្នាំ២០២១ លោកបានដើរទៅចម្ការក្រោយភូមិជាង១០០ម៉ែត្រ ស្រាប់តែបានប្រទះឃេីញក្បាលគ្រាប់មិនស្គាល់ម៉ាកចំនួន ០១គ្រាប់​មិនទាន់ផ្ទុះ ហើយក៏រាយការណ៍ជូនសមត្ថកិច្ចដើម្បីស្រះបន្លា និងរាយការណ៍បន្តទៅអង្គភាពស៉ីម៉ាក់យកទៅកម្ទេចចោល ។

ប្រភពដដែលបានឲ្យដឹងទៀតថានៅថ្ងៃដដែល​ វេលាម៉ោង១០ ព្រឹកនោះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានទទួលគ្រាប់មិនទាន់ផ្ទុះ ចំនួន ០៤គ្រាប់ ពីមេភូមិខ្នាចរមាសឈ្មោះ សេក ស៊ីផាន់ ភេទប្រុស អាយុ ៦៥ឆ្នាំ​ នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្ត​បាត់ដំបង​ ដោយគាត់បានកាយដីស្រែប្រទះឃើញ។ ក្នុងនោះរួមមាន​ គ្រាប់៦០មិល្លីម៉ែត្រ ចំនួន​០២គ្រាប់​ គ្រាប់បែកដៃ ចំនួន០២គ្រាប់​ និងកាំភ្លើងអាកាបត់ខូចគុណភាព ចំនួន០១ដើម ផងដែរ។​
បច្ចុប្បន្ន​ សមត្ថកិច្ចនគរបាលស្រុកបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំខ្នាចរមាស ដើម្បីរាយការណ៍ដល់អង្គការស៊ីម៉ាក់មកទទួលយកទៅកម្ទេចចោលនៅពេលខាងមុខ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *