ឪពុករំលោភសេពសន្ថវ:កូនស្រីចុង៣នាក់

ចេញផ្សាយ÷30.04.2021

ខេត្តសៀមរាប​៖ អប្រិយ៍ណាស់ឪពុកចុង បានចាប់​រំលោភសេពសន្ថវ:លើ​កូនស្រី​ប្តីដើមរបស់ប្រពន្ធដល់ទៅ៣នាក់ដែលមានអាយុក្រោម១៥ឆ្នាំ ជាបន្តបន្ទាប់ ទីបំផុតត្រូវបែកការណ៍សមត្ថកិច្ចចាប់ដាក់ខ្នោះបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៩ខែមេសាម្សិលមិញនេះ។
សមត្ថតកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឿន ធា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មានទីលំនៅនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ត្រូវជា​ឪពុកចុងរបស់ក្មេងស្រីរងគ្រោះទាំង៣នាក់។ចំណែកក្មេងស្រី៣នាក់មានឈ្មោះ  ទី​១.​ឈ្មោះ ត​.​ណ អាយុ ៩​ឆ្នាំ , ទី​២. ឈ្មោះ ត .​ន អាយុ ១១​ឆ្នាំ និង​ទី​៣. ឈ្មោះ ត​.​ច អាយុ ១៥​ឆ្នាំ ​  ននៅសៀមរាបសមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ការចាប់ខ្លួន​ជន​ស​ង្ស័​យខាងលើធ្វើឡើងក្រោយពី​សមត្ថកិច្ចបានទទួល​ពាក្យបណ្តឹង ពី​ឈ្មោះ តន់ សុខា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ត្រូវជា​ឪពុក​បង្កើត របស់​ក្មេងស្រី​រងគ្រោះ​ដែលបានលែងលះជាមួយប្រពន្ធត្រូវជាម្តាយក្មេងស្រីរងគ្រោះទាំង៣នាក់។ លោក តន់ សុខា បាន​ប្តឹង​ចោទប្រកាន់ ទៅលើ​ឈ្មោះ ឃឿន ធា ជាប្តីក្រោយរបស់ប្រពន្ធ ថា​បាន​ចាប់រំលោភបំពាន​ផ្លូវភេទ ទៅលើ​កូនស្រី​ទាំង ៣ នាក់ របស់គាត់។ការប្តឹងសមត្ថកិច្ចឲ្យចាត់ការលើឈ្មោះ ឃឿន ធា នេះដោយយោងលើកូនស្រីទាំង៣នាក់បានលួចបង្ហើបឲ្យដឹងពីទង្វើលាមករបស់ឪពុកចុងដែលចាប់រំលោភសេពសន្ថវ:លើពួកនាងជាបន្តបន្ទាប់និងបានគំរាមមិនឲ្យប្រាប់អ្នកណាទាំងអស់៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *