សម្លាប់ប្រពន្ធរួចដុតក្នុងភ្នក់ភ្លើងហើយរត់ទៅប្តឹងថាបាត់ប្រពន្ធពីផ្ទះ

ចេញផ្សាយ÷01.05.2021

ខេត្តសៀមរាប÷  មានការភ្ញាក់ផ្អើលមួយកើតឡើង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅចំណុចព្រៃល្បាស់ខាងក្រោយវិហារ ព្រះយេស៊ូ ភូមិត្រពាំងពពេលឃុំតាសៀម ស្រុកស្វាយលើខេត្តសៀមរាប ខណ:បុរសម្នាក់រត់ទៅប្តឹងសមត្ថកិច្ចថាបាត់ប្រពន្ធរបស់ខ្លួនពីផ្ទះ។លុះពេលសមត្ថកិច្ចស្រាវជ្រាវក្នុងករណីនេះឃើញសពស្រី្តជាប្រពន្ធបុរសនេះក្នុងភ្នក់ភ្លើងទើបកើតការសង្ស័យឃាតកជាប្តីក៏ឃាត់ខ្លួនបណ្តោះជាអាសន្នយកទៅសួរនាំ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ (ត្រពាំងត្បាល់) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
នៅថ្ងៃដែលកើតមានការភ្ញាក់ផ្អើលជនសង្ស័យបានមកប្តឹងផ្ទាល់មាត់នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត ដោយប្រាប់ថា ប្រពន្ធរបស់គាត់ឈ្មោះ លី កូលាប អាយុ ៣៦ឆ្នាំ បានបាត់ខ្លួនកាលពីថ្ងៃទី២៧ ០៤ ២០២១ មិនដឹងទៅណាទេ។ ក្រោយទទួលពត៌មាន ប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយនឹងប្រជាការពារភូមិ និងប្រជាពលរដ្ឋ បានជួយរក។  ក្រោយមកប្រជាការពារភូមិបានរុករកនៅដីចម្ការរបស់ឈ្មោះ អេង អឿន ក៏បានឃើញ សាកសពមនុស្សម្នាក់ត្រូវបានភ្លើងឆេះសល់តែឆ្អឹង ក្នុងព្រៃល្បាស់ចំណុចខាងលើ។  
សមត្ថកិច្ចបានឲ្យដឹងទៀតថាករណីនេះគេកំពុងសង្ស័យទៅលើបុរសជាប្តីជាឃាតក ដោយសារជនរងគ្រោះជាប្រពន្ធជាមនុស្សញៀនល្បែងស៊ីសង ចំណែកប្ដីដែលជាមនុស្សសេពសុរាជាប្រចាំផងអាចប្រើហិង្សាជ្រុលដៃលើប្រពន្ធបណ្តាលឲ្យស្លាប់រួចយកទៅដុតចោលក្នុងចម្ការបំបិទដាន។ករណីនេះហើយទើបសមត្ថកិច្ចឃាត់បុរសជាប្តីរូបនេះជាបណ្តោះអាសន្នដើម្បីស្រាវជ្រាវសាកសួរជីកឬសគល់ តែបុរសនេះនៅតែមិនសារភាពឡើយ៕
សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *