ឃាតកលាក់មុខមិនប្រណី ប្រល័យម្តាយទុកកូនតូច២នាក់ឲ្យរស់កំព្រា

ចេញផ្សាយ÷07.05.2021
ខេត្តកំពង់ស្ពឺ ៖  បើតាមតារាចម្រៀងម្នាក់ត្រូវជាប្អូនប្រុស យឿន ពិសី ម្ចាស់ពានក្នុងកម្មវិធី «Cambodia’s Got Talent» បានបង្ហោះនូវទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់បងស្រីជីដូនមួយរបស់ខ្លួន ដោយបានរៀបរាប់ឲ្យដឹងថា  «ចែរបស់ខ្ញុំគាត់ត្រូវរន្ទះបាញ់ស្លាប់ល្ងាចមិញ មិនគួរណាមានរឿងបែបនេះកើតឡើងទេ អាសូរកូនតូចទាំងពីរដែលមិនទាន់ដឹងក្ដីឡើយ បែរជាមកជួបរឿងអាណោចអាធ័មបែបនេះ សូមចែទៅកាន់សុខគតិភពឲ្យបានស្ងប់សុខ កុំអាឡោះអាល័យឡើយណាចែ»។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ជាពិសេសនៅខេត្តកំពង់ស្ពឺ មានភ្លៀងលាយឡំខ្យល់កន្រ្តាក់ដ៏ខ្លាំងក្លាបានកើតឡើង ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋជាច្រើន។ ក្រៅពីមានខ្យល់កន្រ្ទាក់ អាកាសធាតុដ៏អាក្រក់នេះ បង្កឲ្យមានផ្គររន្ទះគួរឲ្យខ្លាចផងដែរ។ ជាក់ស្តែង កាលពីល្ងាចមិញនេះ គ្រោះធម្មជាតិរន្ទះបាញ់ បានឆក់យកជីវិតស្រ្តីជាម្តាយម្នាក់នៅខេត្តកំពង់ចាម ស្លាប់ចាកចោលកូនតូចៗពីរនាក់ ឲ្យកំព្រាម្តាយទាំងមិនទាន់ដឹងក្តីគួរឲ្យអាសូរ។ យ៉ាងណាមិញ ស្រ្តីរូបនោះក៏ត្រូវបានដឹងថា គឺជាក្មួយស្រីបង្កើតឪពុករបស់តារាចម្រៀង យឿន ពិសី ផងដែរ។
សូមបញ្ជាក់ទៀតថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ខ្យល់ព្យុះបានវាយប្រហារផ្តួលរំលំដើមឈើមួយចំនួន ក្នុងនោះសូម្បីតែដើមត្នោត និងធ្វើឲ្យផ្ទះសំបែងរបស់ប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ ជាពិសេសមកលើបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ តែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *