



ខេត្តកណ្ដាល៖ បុរសម្នាក់ខិតខំមករត់ម៉ូតូឌុបដើម្បីចិញ្ចឹមគ្រួសារ តែអកុសលជិះម៉ូតូដួលបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងថ្លុកឈាម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧វេលាម៉ោង០៤និង៣០នាទីទាបភ្លឺនៅចំណុចផ្លូវលេខ២១ ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះស្រឿន ភាពភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិក្បាលជ្រោយ ឃុំឈេីខ្មៅ ស្រុកកោះធំខេត្តកណ្តាល ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ
ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្មាំ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 1AH 1174ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ក្នុងទិសដៅពីជេីងទៅត្បូង ក្នុងល្បឿនលឿនដើម្បីទៅជួយធ្វើកិច្ចការផ្ទះ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែដួលម៉ូតូបណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកេីតហេតុ ។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ននេះសាកសពត្រូវបាននគរបាលប៉ុស្ដិ៍រកាខ្ពស់យកទៅរក្សាទុកដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕សារ៉េត