បុរសម្នាក់ហុតសម្លម្ជូរកង្កែបក្តៅៗហុយឈ្លក់ស្លាប់ស្ទើរមិនគួរឲ្យជឿ

ចេញផ្សាយ÷08.05.2021

   ​ខេត្តបន្ទាយមានជ័យ÷ពិតជាអកុសលណាស់ដែលបុរសម្នាក់បានស្លាប់បាត់បង់ជីវិតចោលប្រពន្ធកូន បន្ទាប់ពីប្រពន្ធស្លរសម្លម្ជូរកង្កែបក្តៅៗហុយហើយដួសឲ្យភ្លក្សស្រាប់តែឈ្លក់បណ្តាលឲ្យបុរសនផះបាត់បង់ជីវិតភ្លាមៗតែម្ដង។
ហេតុការណ៍នេះកើតឡើងពេលកំពុងរៀបចំហូបបាយជុំគ្នាក្នុងគ្រួសារ នៅវេលាម៉ោង៧យប់ថ្ងៃទី៧ខែឧសភា ឆ្នាំ២០២១ នៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។
 តាមរបាយការណ៍របស់មន្រ្តីនគរបាលស្រុកព្រះនេត្រព្រះ បង្ហាញថា ជនរងគ្រោះដែលស្លាប់ឈ្មោះសាត រើ​នភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះភួង រ៉ានអាយុ៤៨ឆ្នាំ។ គ្រួសារនេះនៅភូមិគោកត្រាច ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ។
តាមការរៀបរាប់បំភ្លឺរបស់ស្ត្រីជាប្រពន្ធ ប្រាប់សមត្ថកកិច្ចថា នៅមុនពេលកើតហេតុគាត់និងប្តីរបស់គាត់បានរៀបចំហូបបាយពេលល្ងាច គឺមានសម្លម្ជូរកង្កែបសម្រាប់ហូបជាមួយបាយ។ ពេលកំពុងហូបប្តីរបស់គាត់បានដួសទឹកសម្លភ្លក្សហុតយ៉ាងឆ្ងាញ់ ក៏ស្រាប់តែឈ្លក់(សង្ស័យហិរម្ទេស)និងមានអាការៈអន្ទះអន្ទះអន្ទែងតែម្តង។ គ្រានោះគាត់(ប្រពន្ធ)និងអ្នកជិតខាងបានជួយរឹតទ្រូងនិងជួយ ធ្វើចលនាបេះដូងដែរតែមិនអាចជួយសង្រ្គោះ ជីវិតប្តីរបស់គាត់បានរហូតបាត់បង់ជីវិតទាំងមិនគួរឲ្យជឿ ។
            លោកមាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះ យើងបានបង្កើតគណៈកម្មការត្រួតពិនិត្យសព។  ក្រោយពីបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណសាកសពពុំឃើញមានសញ្ញាឬស្លាកស្នាមអ្វីដែលទាក់ទងនិងអំពើឃាតកម្មនោះឡើយ ម្យ៉ាងវិញទៀត ស្ត្រីជាប្រពន្ធរបស់សពបាននិយាយថា ការស្លាប់របស់ប្តីគាត់គឺដោយសារឈ្លក់នឹងទឹកសម្លម្ជូរកង្កែប ទើបបានជាបាត់បង់ជីវិត។ ក្រោយពីពិនិត្យសពរងគ្រោះរួចសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *