ព្រៃផ្សៃមែន!រំលោភក្មេងស្រីអាយុ១៤ឆ្នាំរួចអារ.កទៀត

ចេញផ្សាយ÷08.05.2021

ខេត្តរតនគិរី៖ មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ស្ថិតនៅក្នុងក្រុមហ៊ុនហ័ងអាញយ៉ាឡាយ ត្រង់ចំណុចការដ្ឋានទី៣ ភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តេតនគិរី
បន្ទាប់ពីក្មេងស្រីម្នាក់ត្រូវបានជនល្មោភកាមចាប់រំលោភសេពសន្ថវៈរួចហើយអារ.កនាងប៉ុនប៉ងសម្លាប់បំបិទមាត់ តែសំណាងនាងនៅសល់ដង្ហើមផ្តិកៗអាចជួយសង្គ្រោះទាន់។
ប្រភពបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ អាយុ១៤ឆ្នាំ ជនជាតិខែ្មរ មាន
ឪពុកម្តាយជាកម្មករ សព្វថ្ងៃរស់នៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្ដូងមាស។

ជនល្មោភកាមឈ្មោះគា ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែរ ជាកម្មករចៀរជ័រកៅស៑ូ ស្នាក់នៅបណ្តោះអាសន្នក្នុងក្រុមហ៊ុនហ័ងអាញយ៉ាឡាយ ជាជនចំណាកស្រុក។
ក្រោយកើតហេតុជននោះបានរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ ឯជនរងគ្រោះត្រូវបានឪពុកម្តាយដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួនជនបង្កនោះដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសឲ្យបាន៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *