ផ្អើល​ពេញ​មួយ​ខណ្ឌ​ ខណៈ​ដែល​នគរបាល​ខណ្ឌពោធិ៍​ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងការបង្ក្រាបក្រុមចោរប្លន់

 

 

 
ភ្នំពេញ៖​ ជនសង្ស័យម្នាក់ជាមុខសញ្ញាក្រុមចោរប្លន់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការបង្ក្រាប​បាន​ជនសង្ស័យ​ម្នាក់​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី២០​ខែគុម្ភះ​ ឆ្នាំ២០៧​ នៅចំណុចផ្ទះជនសង្ស័យ​ ភូមិគោកចំបក់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ និងមានការផ្ទុះអាវុធជាច្រើនគ្រាប់ផង​ ដែរ។
​ជនសង្ស័យត្រូវបាន​បាន​គេ​ស្គាល់​ឈ្មោះប៊ុត ធីឌុល​ ភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិគោកចំបក់សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
​តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ម្នាក់​បាន​លួច​បង្ហើប​អោយដឹងថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​កម្លាំង​នគរបាល​ខណ្ឌពោធិ៍​ធ្វើ​ការ​តាមដាន​ស្រាវជ្រាវ​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​។រហូត​ដល់​ថ្ងៃ​កើត​ហេតុ​កម្លាំង​នគរបាល​ដែល​តាម​ដាន​ឃើញ​ក៏​បាន​សុំ​បញ្ជារផ្ទាល់ពីលោក​វរៈ​សេនី​យ៍​ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌ​ ទើបកម្លាំងធ្វើចុះការ​បង្ក្រាបឆែកឆេផ្ទះជនសង្ស័យ​ប៉ុន្តែ​ជនសង្ស័យបានព្យាយាមគេចពី​កម្លាំង​នគរបាល​ធ្វើអោយសម្រេចផ្ទុះអាវុធអស់ជាច្រើនគ្រាប់រហូត​ឃាត់​ខ្លួនបាន។
​ តាម​ប្រភព​ដដែល​បានបន្តថា​ ជនសង្ស័យខាងលើនិងបក្ខ​ពួកតែងតែកាប់ប្លន់យកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋដែលទៅអង្គុយលេងនៅដីវាលក្រោយសួនកាណាឌីយ៉ាជាញឹកញាប់។ បន្ទាប់មកកម្លាំងនគរបាល បានចាប់ខ្លួន​បក្ខ​ពួកបាន២នាក់ ក្នុងនោះ ទី១,ឈ្មោះ ប៊ូ រី អាយុ២៣ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះក្នុងភូមិគោក ចំបក់ សង្កាត់ចោមចៅ ទី២, ឈ្មោះ អន វណ្ណ: អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិជាមួយគ្នាមានស្រុកកំណើត នៅស្រុកពញាឮ ខេត្តកណ្តាល។
​សូម​បញ្ជាក់​ថា​៖​ជន​សង្ស័យ​ទាំង​ពីរ​នាក់​ធ្លាប់​បានសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការរួចរាល់ហើយដែរ។ រហូតមកទល់ពេលនេះទើបចាប់បានមេខ្លោងខាងលើម្នាក់ទៀត។
​ ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍​សែនជ័យធ្វើការសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ដើម្បី​ចាត់ការតាមផ្លូវ​ច្បាប់៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *