បន្ទាយមានជ័យ ៖ រថយន្តរត់តាក់សុី២គ្រឿង បើកបរស្របទិសគ្នា ពីខេត្តបន្ទាយមានជយ័ ក្នុងទិសដៅទៅក្រុងប៉ោយប៉ែត មកដល់ចំណុចត្រង់ សាលាក្រហម ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកជិះរថយន្តទាំងពីរគ្រឿងរបួស រដូករណែល ។
ករណីគ្រោះថ្នាក់ចរាចរណ៏នេះ បានកើតឡើងនៅលើដងផ្លូវជាតិលេខ៥ នាម៉ោង០៧យប់ ថ្ងៃទី២០កុម្ភ២០១៧ ត្រង់ចំណុចខាងលើ ។
សាក្សីឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ អ្នកបើកបររថយន្ត២គ្រឿង បើកប្រជែងគ្នា ក្នុងល្បឿនលឿន ដូចព្យុះ បង្កឲ្យប៉ះកៀរជញ្ជាំងទ្វាររថយន្តគ្នា ខ្ទាតធ្លាក់ផ្លូវ បណ្តាលឲ្យអ្នករួមដំណើរ រងរបួសជាច្រើននាក់ ស្រែកយំត្រហឹងអឺងកង ពេញវាលស្រែ ។សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់បានបញ្ចាក់ ថាតើមានមនុស្សស្លាប់នៅឡើយទេ ៕ សម្បត្តិ
