ខេត្តព្រះសីហនុ ៖ប្រជាពលរដ្ឋបាន ប្រទះឃើញសពមនុស្សម្នាក់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលឃាតកសម្លាប់ច្រងការុងហើយ យកសាកសព ទៅប្លុងចោល នៅចំណុចក្រុម០៤ ភូមិ០៤ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ។
សាកសព នៅមិនទាន់កំណត់បាន នូវអត្តសញ្ញណទេ ហើយបច្ចុប្បន្ន កំលាំងមានសមត្ថកិច្ច កំពុង សហការគ្នាធ្វើកោសល្យវិច្ច័យ និងកំណត់អត្តសញ្ញាណ នៃជនរងគ្រោះ ព្រមទាំងស្រាវជ្រាវស្វែងរកឃាតកដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕ សំបូរ
