



ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូដួលបោកនឹងថ្នលបែកក្បាលសន្លប់ស្តូកស្តឹងតែម្នាក់ឯងត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៧នឹង៤០នាទីយប់ ថ្ងៃទី២០ខែគុម្ភះឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤ទល់មុខផ្សារជម្ពូវន្ត ស្ថិតនៅភូមិជម្ពូវន្តសង្កាត់ចោមចៅខណ្ឌពោសែនជ័យ។
ជនរងគ្រោះខាងលើឈ្មោះ ហ៊ុន មុិ ភេទប្រុសអាយុ២៥ឆ្នាំ មានស្រុកកំណើ់តនៅភូមិថ្លឹង ឃុំជាងដែកស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុង ដា សេ១២៥សេរី២០១០ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AP.8233ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចជិះម្នាក់ឯងទាំងស្ថានភាពស្រវឹង។លុះមកដល់ចំណុចកើតហេតុស្រាប់តែចាប់ហ្រ្វាងខាងមុខហើយដួលបោកនឹងថ្នល់ បណ្តាលអោយបែកក្បាលសន្លប់ស្តូកស្តឹងភ្លាមៗ។
តាមប្រភពដដែលបានបន្តទៀតថាខណៈដែលជនរងគ្រោះដួលអ្នកឃើញហេតុការណ៍នៅក្បែរបាននាំគ្នាមកជួយលើកនឹងជួយរិតតែពុំដឹងខ្លួនព្រោះដោយសាប៉ះពាល់ក្បាល់ធ្ងន់ពេក។
ក្រោយពេលកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ។ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅប៉ិសិ៍្តនគរបាលរដ្ឋបាលចោមចៅដើម្បីរងចាំបងប្អូនសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះយកឯកសារមកអោយទើបប្រគល់ម៉ូតូជៀសវាងការបន្លំខ្លួនធ្វើជាបងប្អូន៕សារ៉េត