ឃាត់ខ្លួនបុរសម្នាក់យកទៅអប់រំករណីលេងល្បែងស៊ីសងបញ្ជល់​មាន់​ខុសច្បាប់

ចេញផ្សាយ÷31.05.2021

ខេត្ត​បាត់ដំបង​ ៖​ ​បុរសម្នាក់ត្រូវកម្លាំងនគរបាលស្រុកបាណន់សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ក​ន្ទឺ​១​ បានចុះ​បងបង្ក្ររាបពេលលេងល្បែង​ស៊ីសង​ (​ជល់​មាន់​)​ ។​
ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះប្រព្រឹត្តទៅនៅរសៀលថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​ ២០២១​ នៅ​ចំណុច​ភូមិ​កំពង់​ពិល​ ឃុំ​ក​ន្ទឺ​១​ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ឃាត់​អ្នក​ប្រព្រឹត្ត​ល្បែង​បាន​ចំនួន​ ០១​នាក់​ឈ្មោះ​ ម៉ៅ​ រើ​ត​ ភេទ​ប្រុស​ អាយុ​ ៥៧​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​ក​ន្ទឺ​១​ ស្រុក​បាណ​ន់​ ។​រីឯ ​វត្ថុ​តាង​ចាប់​យក​មាន​ម៉ូតូ​៤​គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។​
ប្រភពដដែលបានឲ្យដឹងទៀតថា
​ករណី​នេះ​ នគរបាល​ជំនាញ​បានធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ដល់ដល់ជននេះឲ្យបញ្ឈប់លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ និង​បាន​ធ្វើការ​ណែនាំ​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ជាជំងឺឆ្លង​កាច​សាហាវ​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងធ្ងធ្ងន់ធ្ងរ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *