នារីវ័យក្មេងម្នាក់បញ្ចប់ជីវិតដោយធ្វើអត្តឃាតចង.កមិនដឹងមូលហេតុ

ចេញផ្សាយ÷01.06.2021

ខេត្តឧ​ត្ត​រ​មានជ័យ ៖ ​សោកស្តាយណាស់មិនគួរណានារីពេញក្រមុំម្នាក់នេះមិនដឹងជាមានរឿងហេតុអីមានគំនិតខ្លីបានធ្វើអត្តឃាតបញ្ចប់ជីវិតដោយវិធីចង.កស្លាប់ចោលឪពុកម្តាយ បងប្អូនទាំងវ័យបង្កឲ្យភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង៧និង​១៥​នាទីយប់ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អូរ​គគី​រ កណ្ដាល ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​ ​
មន្រ្តីនគរបាលប៉ុស្តិ៍លំទងបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ នឿន ធា ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើត​ហេតុ​ខាងលើ ។​
ក្រុមគ្រួសាររបស់នាងបាននិយាយថា ជារៀងរាល់ថ្ងៃជនរងគ្រោះ​តែង​ទៅ​មើល​គោនៅវាលស្រែជាមួយក្មេងៗក្នុងភូមិជាធម្មតា។ តែ​នៅល្ងាច​ថ្ងៃកើតហេតុ​មិនឃើញ​មក​ផ្ទះ​ដូច​សព្វដង ក៏​នាំគ្នា​ដើររក។ លុះដល់​មម៉ោង៧និង១៥​នាទីយប់ស្រាប់តែ ប្រទះឃើញ​នាងក្លាយជាសាកសព​ចងក​ស្លាប់​នៅ​នឹង​ដើម​ស្វាយ​ក្រោយ​ផ្ទះ​ដោយ​យក​ខ្សែ​គោ ​ពណ៌​ ស​ ប្រវែង​មួយ​ម៉ែត្រ​កន្លះ​ ចង​ទៅនឹង​ដើម​ស្វាយ​កម្ពស់​បី​ម៉ែត្រ។​
តាម​ការឆ្លើយបំភ្លឺ​រប​ស់​ក្រុមគ្រួសារប្រាប់សមត្ថកិច្ចជំនាញថា ជនរងគ្រោះ​មិនដែលមាន​ជម្លោះ​ក្នុង​គ្រួសារ ឬ​មានការ​ស្តីបន្ទោស​ពី​ឪពុកម្តាយ​ឡើយ​។​ដោយហេតុនេះហើយទើបក្រុមគ្រួសារមិនអស់ចិត្តអំពីមរណភាពនេះ។
យ៉ាងណាសមត្ថកិច្ចជំនាញដែលចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសពបានអះអាងថា
ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាតចង ក​ សមសម្លាប់ខ្លួនប្រាកដ​មែន ដោយមូលហេតុមានវិបត្តិផ្លូវចិត្តអ្វីមួយ។​
បន្ទាប់មកសមត្ថកិច្ច​ជំនាញបានប្រគល់​សព​ជនរងគ្រោះ​ទៅឲ្យ​ក្រុមគ្រួសារ​ដដើម្បីចាត់ចែងធ្វើបុណ្យ​តាម​ប្រពៃណី​៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *